ហេតុអ្វីត្រូវបំបៅកូនដោយទឹកដោះម្តាយ?
នាពេលបច្ចុប្បន្ន ម្តាយកាន់តែច្រើនឡើងៗ កំពុងបំបៅកូនរបស់ពួកគេដោយទឹកដោះម្តាយ។ នេះគឺជាជម្រើសតាមធម្មជាតិដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់ទាំងអ្នក និង កូនរបស់អ្នក។
ការបំបៅកូនដោយទឹកដោះម្តាយពិតជាអស្ចារ្យ។ វាមិនត្រឹមតែរឹងចំណងទំនាក់ទំនងរវាងអ្នក និង កូនរបស់អ្នកទេ វាក៏ផ្តល់ផលប្រយោជន៍ជាច្រើនផងដែរ៖
- មានតុល្យភាពអាហារបំប៉នដ៏ល្អឥតខ្ចោះដើម្បីជួយកូនរបស់អ្នកប្រឆាំងនឹងមេរោគឆ្លង ព្រមទាំងជំងឺកុមារទូទៅ
- មានភាពងាយស្រួល, តែងមាន និង បានផ្តល់ឲ្យក្នុងសីតុណ្ហភាពត្រឹមត្រូវ
- ជួយឲ្យស្បូនរបស់ម្តាយត្រឡប់ទៅលក្ខណៈមុនមានគភ៌របស់វា
- កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំពោះម្តាយ
- សន្សំប្រាក់
ជាទូទៅ អ្នកបំបៅកូនអ្នកដោយទឹកដោះម្តាយយូរប៉ុណ្ណា អ្នក និង កូនរបស់អ្នកនឹងទទួលផលប្រយោជន៍បានច្រើនប៉ុណ្ណោះដែរ។ ការសិក្សាអំពីកុមារនៅសហរដ្ឋអាមេរិកផ្តល់យោបល់ឲ្យម្តាយទើបមានកូនដំបូងបំបៅកូនដោយទឹកដោះម្តាយយ៉ាងតិច ១ ឆ្នាំ និង យូរតាមតាមដែលអ្នកចង់ និង តាមតម្រូវការរបស់កូនអ្នក។
មិនថាអ្នកបញ្ចប់ការបំបៅកូនដោយទឹកដោះម្តាយក្នុងពេលពីរឆ្នាំ ឬ ពីរសប្តាហ៍ទេ មគ្គទេសក៍ខាងក្រោមនឹងជួយអ្នក និង កូនរបស់អ្នកឲ្យចាប់ផ្តើមវិធីបំបៅនេះ។
សូមចុចតំណនេះ បណ្ណែនៃការបំបៅកូនដោយទឹកដោះម្តាយ ដើម្បីអានមគ្គទេសក៍ពេញលេញអំពី៖
- ថ្ងៃដំបូង
- ឥរិយាបទ
- មូលដ្ឋានគ្រឹះ
- ការបំបៅដោះ
- សប្តាហ័ដំបូង
ព័ត៌មានបន្ថែមអំពីការបំបៅកូនដោយទឹកដោះម្តាយអាចអានបាន តាមប្រធានបទខាងក្រោម។ សូមចុចតំណបន្ទាប់ពីប្រធានបទនោះ៖
- ការបំបៅកូនដែលមានតម្រូវការពិសេសរបស់អ្នកដោយទឹកដោះម្តាយ (Special Needs)
- ការផ្តល់ទឹកដោះម្តាយសម្រាប់កូនមិនគ្រប់ខែរបស់អ្នក (Premature Baby)
- ការពុះពារប្រឈមនឹងការព្រួយបារម្ភទូទៅចំពោះការបំបៅកូនដោយទឹកដោះម្តាយ (Common Concerns)
- ការបំបៅកូនដោយទឹកដោះម្តាយ និង ការធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេ (Postpartum Depression)
- ការបំបៅកូនដោយទឹកដោះម្តាយដែលមានសុដន់ធំ និង ទម្ងន់លើស (Extra Weight)
- ការគាំពារចំពោះម្តាយដែលបំបៅកូនដោយទឹកដោះម្តាយ (Support)
- របៀបណែនាំឲ្យស្គាល់កំប៉ុង (Introduce Bottle)
- ការបូម និង ការរក្សាទុកទឹកដោះម្តាយ នៅពេលអ្នកត្រឡប់ទៅធ្វើការ (Support_ASIST)
- ការបំបៅកូនដោយទឹកដោះម្តាយ និង ការវះកាត់ (Surgery)
- ការរៀបចំ & ការប្រើទឹកដោះសម្រាប់ទារកដោយសុវត្ថិភាព (Formula)
អ្នកក៏អាចអានមគ្គទេសក៍ជាភាសាអង់គ្លេសតាមតំណនេះផងដែរ៖ Breastfeeding (EN Guide)
(ព័ត៌មានខាងលើដកស្រង់ចេញពីអត្ថបទរបស់ Abbott Laboratories Inc.)