-
ប្រកាសថ្មីៗ
- វិធីព្យាបាលរោគដោយទឹក (និពន្ធដោយ លីវ អាប៊ុន)
- មង្គល ៣៨ ប្រការ
- ភពនៃសេចក្តីវិនាស (បរាភវសូត្រ)
- មូលដ្ឋានទិន្នន័យ រាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់ នៃ ព្រះរាជាណាចក្រកម្ពុជា
- ពាក្យសុំចូលរួមធម្មសិក្សានៅមជ្ឈមណ្ឌលធម្មលដ្ឋិកា
- អ្វីជាប្រវត្តិសាស្ត្រ?
- បណ្ណែ និង បច្ចេកទេសនៃការបំបៅកូនដោយទឹកដោះម្តាយ
- ជាតិស្រវឹង និង ការពិសាដោយមានការទទួលខុសត្រូវ
- អ្វីជាវិបស្សនា?
- ផាសុកភាពនៃការប្រើប្រាស់កុំព្យូទ័រ
- សិល្ប៍សាស្ត្រនៃការរស់នៅ
ប្រភេទ
ប័ណ្ណសារ
Meta
Author Archives: Oav Cago (ឪ កាហ្គោ)
វិធីព្យាបាលរោគដោយទឹក (និពន្ធដោយ លីវ អាប៊ុន)
ចុចតំណនេះដើម្បីអាន វិធីព្យាបាលរោគដោយការពិសាទឹក
Posted in សុខភាព & ការថែទាំខ្លួន
Leave a comment
មង្គល ៣៨ ប្រការ
ចុចតំណនេះដើម្បីអាន មង្គល ៣៨ ប្រការ ដកស្រង់ប្រែសម្រួលពីភាសាអង់គ្លេស – បទពាក្យ៨ យោបល់អ្នកនិពន្ធ ៖ នេះធម៌អនុវត្ត បរិស័ទប្រុសស្រី បានយល់សេចក្តីគាថាព្រះបរម ជាធម៌បដិបត្តិមិនមែនសូត្រផ្លុំ មង្គលឧត្តមកើតដោយសាច់ការ។ ព្រះបរមសាស្តាត្រាស់ឲ្យយើងធ្វើ មិនមែនទង្វើរបស់អាចារ្យ បាយសីស្រោយទឹក ចងខ្សែគាថា សូត្រមន្តសីមាមិនបានការទេ។ តុម្ហេហិ កិច្ចំ អាតាបំ បដិបត្តិក្លាខ្លាំងកុំនៅទំនេរ ខ្លួនអ្នកនេះហើយមិនមែនគេទេ ចូរគិតរិះរេឲ្យបានហ្មត់ចត់ ។ អក្ខាតារោ តថាគតា នេះជាគាថាព្រះសម្មាសម្ពុទ្ធ តថាគតប្រាប់ផ្លូវឲ្យអ្នកចេញផុត ពីមហាសមុទ្រទុក្ខអ្នកដើរខ្លួនឯង ។
Posted in ជីវិត & របៀបរស់នៅ
Leave a comment
ភពនៃសេចក្តីវិនាស (បរាភវសូត្រ)
ចុចតំណនេះដើម្បីអាន ភពនៃសេចក្តីវិនាស ដកស្រង់ចេញពីឯកសារ គិហិប្រតិបត្តិពិស្តារ – រៀបរៀងដោយ ភិក្ខុ វិសុទ្ធិញ្ញាណ រស់-កែវ បោះពុម្ពដោយ បណ្ណាគារ គឹម សេង ភព ឆ្នាំ១៩៦៦
Posted in ជីវិត & របៀបរស់នៅ
Leave a comment
មូលដ្ឋានទិន្នន័យ រាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់ នៃ ព្រះរាជាណាចក្រកម្ពុជា
មូលដ្ឋានទិន្នន័យ រាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់ នៃ ព្រះរាជាណាចក្រកម្ពុជា (ពិនិត្យកែឡើងវិញនៅថ្ងៃទី ១៥ មករា ២០១៤ បន្ទាប់ពីមានការបង្កើតខណ្ឌចំនួនបីក្នុងរាជធានីភ្នំពេញ និង បង្កើតខេត្តត្បូងឃ្មុំ) មូលដ្ឋានទិន្នន័យនេះត្រូវបានរៀបចំឡើងដោយផ្អែកលើតំបន់រដ្ឋបាលថ្មីដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច។ អ្នករៀបរៀងបានចំណាយពេលជាង ៦ ខែ ដើម្បីប្រមូល និង រៀបចំមូលដ្ឋានទិន្នន័យនេះឡើង។ ការរៀបរៀងមូលដ្ឋានទិន្នន័យសម្រាប់ជាប្រយោជន៍សាធារណៈនេះ មានគោលដៅចម្បង៖ ការប្រើប្រាស់ឈ្មោះនៃទីកន្លែងនីមួយៗឲ្យត្រូវគ្នា និង ដូចគ្នា ទាំងការសរសេរជាភាសាខ្មែរ និង ឡាតាំង ងាយស្រួលក្នុងការស្វែងរកទីកន្លែងរដ្ឋបាលនីមួយៗ ដោយការប្រើកូដ។ ការរៀបចំកូដ និង ការសរសេរជាអក្សរឡាតាំង ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតទៅតាមវិធីដូចបាន ពណ៌នាក្នុងមូលដ្ឋានទិន្នន័យនេះ។ នៅពេលមូលដ្ឋានទិន្នន័យនេះត្រូវបានស្ថាប័នជាតិផ្លូវការណាមួយទទួលយល់ព្រម ឯកសារដើមជាទ្រង់ទ្រាយមូលដ្ឋានទិន្នន័យនៃកម្មវិធី Microsoft Access នឹងចែកជូនដោយឥតគិតថ្លៃ … Continue reading
Posted in សង្គម & នយោបាយ
Leave a comment
ពាក្យសុំចូលរួមធម្មសិក្សានៅមជ្ឈមណ្ឌលធម្មលដ្ឋិកា
១. ពាក្យសុំចូលរួមធម្មសិក្សា/COURSE APPLICATION FORM ដើម្បីសុំចុះឈ្មោះចូលរួមធម្មសិក្សា សូមបំពេញទម្រង់ពាក្យសុំនេះ រួចផ្ញើទៅអាសយដ្ឋាន ឬ អ៊ីមែលខាងលើ ហើយរង់ចាំការជូនដំណឹង។ សូមឆ្លើយសំណួរទាំងអស់ឲ្យបានពេញលេញ។ ព័ត៌មាននេះនឹងរក្សាទុកជាសម្ងាត់បំផុត។ To apply for a place in the course, please complete the form, send or e-mail it to the above address and await notification. Please answer all questions fully. … Continue reading
Posted in ជីវិត & របៀបរស់នៅ
Leave a comment
អ្វីជាប្រវត្តិសាស្ត្រ?
ផ្នែកទី ១៖ ការសិក្សាប្រវត្តិសាស្ត្រ ការសិក្សាអំពីអតីតកាល ប្រវត្តិសាស្ត្រគឺជាការសិក្សាអំពីអតីតកាលដើម្បីយល់អំពីវប្បធម៌របស់មនុស្ស។ វប្បធម៌គឺជាចំណេះដឹង ជំនឿ ប្រពៃណី និងជាតម្លៃរបស់មនុស្សមួយក្រុម។ ប្រវត្តិវិទូគឺជាអ្នកសិក្សាប្រវត្តិសាស្ត្រ។ ប្រវត្តិវិទូមានចំណាប់អារម្មណ៍និងចង់ដឹងអំពីរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្ស ព្រមទាំងមូលហេតុដែលពួកគេបានធ្វើនូវអ្វីៗដែលពួកគេបានធ្វើ។ ពួកគេចង់សិក្សាអំពីបញ្ហានានាដែលមនុស្សបានជួបប្រទះនិងរបៀបស្វែងរកដំណោះស្រាយ។ ការសិក្សាអំពីអតីតកាលគឺផ្អែកទៅលើអ្វីដែលមនុស្សបានបន្សល់ទុកដែលគេហៅថា “បុរាណវិទ្យា”។ បុរាណវិទូរុករកទីកន្លែងជាច្រើនដែលមនុស្សធ្លាប់បានរស់នៅ ធ្វើការ និងបានវាយប្រយុទ្ធគ្នា។ ពួកគេពិនិត្យនូវរបស់របរដែលមនុស្សបានបន្សល់ទុកនៅទីកន្លែងទាំងនេះ ដើម្បីសិក្សាថាតើរបស់របរទាំងអស់នោះអាចប្រាប់ពីអតីតកាលបានយ៉ាងដូចម្តេច។ ការយល់ដឹងតាមរយៈប្រវត្តិសាស្ត្រ ការដឹងអំពីអតីតកាលអាចជួយឲ្យអ្នកយល់ដឹងអំពីពិភពលោកបច្ចុប្បន្ន។ ប្រវត្តិសាស្ត្រក៏អាចបង្រៀនអ្នកអំពីខ្លួនអ្នកផ្ទាល់ផងដែរ។ ចុះបើអ្នកពុំបានយល់អំពីអតីតកាលខ្លួនឯងវិញ? អ្នកមិនបានដឹងនូវអ្វីដែលធ្វើឲ្យអ្នកមានមោទនភាពអំពីខ្លួនរបស់អ្នកផ្ទាល់ឡើយ។ អ្នកមិនបានដឹងថាតើកំហុសអ្វីដែលអ្នកមិនគួរឲ្យកើតមានជាថ្មីម្តងទៀត។ ប្រវត្តិសាស្ត្រមានសារៈសំខាន់សម្រាប់ក្រុមនានា។ តើមានអ្វីកើតឡើង បើប្រទេសមួយចំនួនមិនមានកំណត់ត្រាអំពីអតីតកាលរបស់គេ? ប្រជាជននឹងមិនចងចាំនូវជោគជ័យឬសោកនាដកម្មពីជាតិរបស់គេឡើយ។ ប្រវត្តិសាស្ត្រកំណត់រូបរាងអត្តសញ្ញាណរបស់យើងនិងបង្រៀនយើងអំពីគុណតម្លៃដែលយើងមានរួមគ្នា។ ប្រវត្តិសាស្ត្រក៏បង្រៀនអំពីវប្បធម៌ដែលមិនទំនងជារបស់អ្នកផ្ទាល់ផងដែរ។ ការសិក្សាអំពីប្រវត្តិរបស់មនុស្សផ្សេងអាចជួយអ្នកឲ្យមានការគោរពនិងយល់អំពីគំនិតយោបល់ផ្សេងៗគ្នា។ អ្នកក៏នឹងសិក្សាដើម្បីយល់ផងដែរអំពីរបៀបដែលព្រឹត្តិការណ៍បច្ចុប្បន្នត្រូវបានកំណត់រូបរាងដោយព្រឹត្តិការណ៍ពីអតីតកាល។ ប្រវត្តិសាស្ត្រលើកទឹកចិត្តអ្នកឲ្យសួរសំណួរសំខាន់ៗជាច្រើន។ ការប្រើប្រាស់តម្រុយ យើងសិក្សាអំពីប្រវត្តិសាស្ត្រពីប្រភពផ្សេងៗគ្នា។ ផូស៊ីល ដូចជាឆ្អឹង ឬក៏ស្នាមដានជើងដែលបានរក្សាទុកនៅលើថ្មផ្តល់ឲ្យយើងនូវតម្រុយពីជីវិតដែលមានជាយូរលង់កន្លងមក។ … Continue reading
Posted in ការសិក្សា & ប្រវត្តិសាស្ត្រ
1 Comment
បណ្ណែ និង បច្ចេកទេសនៃការបំបៅកូនដោយទឹកដោះម្តាយ
ហេតុអ្វីត្រូវបំបៅកូនដោយទឹកដោះម្តាយ? នាពេលបច្ចុប្បន្ន ម្តាយកាន់តែច្រើនឡើងៗ កំពុងបំបៅកូនរបស់ពួកគេដោយទឹកដោះម្តាយ។ នេះគឺជាជម្រើសតាមធម្មជាតិដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់ទាំងអ្នក និង កូនរបស់អ្នក។ ការបំបៅកូនដោយទឹកដោះម្តាយពិតជាអស្ចារ្យ។ វាមិនត្រឹមតែរឹងចំណងទំនាក់ទំនងរវាងអ្នក និង កូនរបស់អ្នកទេ វាក៏ផ្តល់ផលប្រយោជន៍ជាច្រើនផងដែរ៖ មានតុល្យភាពអាហារបំប៉នដ៏ល្អឥតខ្ចោះដើម្បីជួយកូនរបស់អ្នកប្រឆាំងនឹងមេរោគឆ្លង ព្រមទាំងជំងឺកុមារទូទៅ មានភាពងាយស្រួល, តែងមាន និង បានផ្តល់ឲ្យក្នុងសីតុណ្ហភាពត្រឹមត្រូវ ជួយឲ្យស្បូនរបស់ម្តាយត្រឡប់ទៅលក្ខណៈមុនមានគភ៌របស់វា កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំពោះម្តាយ សន្សំប្រាក់ ជាទូទៅ អ្នកបំបៅកូនអ្នកដោយទឹកដោះម្តាយយូរប៉ុណ្ណា អ្នក និង កូនរបស់អ្នកនឹងទទួលផលប្រយោជន៍បានច្រើនប៉ុណ្ណោះដែរ។ ការសិក្សាអំពីកុមារនៅសហរដ្ឋអាមេរិកផ្តល់យោបល់ឲ្យម្តាយទើបមានកូនដំបូងបំបៅកូនដោយទឹកដោះម្តាយយ៉ាងតិច ១ ឆ្នាំ និង យូរតាមតាមដែលអ្នកចង់ និង តាមតម្រូវការរបស់កូនអ្នក។ មិនថាអ្នកបញ្ចប់ការបំបៅកូនដោយទឹកដោះម្តាយក្នុងពេលពីរឆ្នាំ ឬ ពីរសប្តាហ៍ទេ មគ្គទេសក៍ខាងក្រោមនឹងជួយអ្នក និង កូនរបស់អ្នកឲ្យចាប់ផ្តើមវិធីបំបៅនេះ។ សូមចុចតំណនេះ … Continue reading
ជាតិស្រវឹង និង ការពិសាដោយមានការទទួលខុសត្រូវ
ព័ត៌មានអំពីជាតិស្រវឹង អ្វីជាជាតិស្រវឹង? ជាតិស្រវឹងគឺជាផលិតផលធម្មជាតិ។ វាបង្កើតឡើងនៅពេលដែលស្កធម្មជាតិនៅក្នុងផ្លែឈើ បន្លែ ឬ គ្រាប់ ឡើងជូរ និង ក្លាយទៅជាជាតិស្រវឹងតាមធម្មជាតិ។ បរិមាណនៃជាតិស្រវឹងនៅក្នុងផលិតផលដែលឡើងជូរផ្សេងៗគ្នាគឺខុសគ្នា។ ស្រាបៀរភាគច្រើនមានជាតិស្រវឹងប្រហែល ៥% ហើយស្រាភាគច្រើនមាន ១២% នៅពេលដែលសុរាមួយចំនួនអាចមានដល់ទៅ ៤០%។ អ្នកគួរតែប្រុងប្រយ័ត្ននៅពេលអ្នកប្រើប្រាស់ជាតិស្រវឹង ពីព្រោះវាប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្តាលរបស់អ្នកដែលនិយតមុខងាររបស់រាងកាយដ៏រស់រវើក ដូចជាការដកដង្ហើម, ការរំលាយអាហារ និង ការបូមឈាមចេញពីបេះដូង។ វាក៏ប្រមូលសារទៅ និង ចេញពីខួរក្បាលរបស់អ្នកផងដែរ។ នេះគឺជាមូលហេតុដែលអ្នកដឹងពីផ្លាស់ប្តូរលើអារម្មណ៍ ភាពរំជួលចិត្ត ភាពមើលឃើញ និង ភាពឮ នៅពេលអ្នកពិសាជាតិស្រវឹង។ ហើយបើអ្នកពិសាជាតិស្រវឹងកាន់តែច្រើន អ្នកនឹងមានការផ្លាស់ប្តូរទាំងនេះកាន់តែច្រើនដែរ។ ជាតិស្រវឹងក៏ផ្តល់នូវថាមពលផងដែរ បើទោះបីជាតម្លៃអាហារូបត្ថម្ភនៃជាតិស្រវឹងភាគច្រើនទាបក៏ដោយ ពីព្រោះពួកវាមានប្រូតេអ៊ីន ឬ ខ្លាញ់តិច។ ទោះជាយ៉ាងនេះក្តី … Continue reading
Posted in សុខភាព & ការថែទាំខ្លួន
Leave a comment
អ្វីជាវិបស្សនា?
វិបស្សនាជាបច្ចេកទេសកម្មដ្ឋានមួយក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា។ មនុស្សជាតិបានបាត់បង់បច្ចេកទេសនេះជាយូរឣង្វែងណាស់មកហើយ តែព្រះគោតមសម្មាសម្ពុទ្ធបានរកឃើញឡើងវិញកាលពីជាង ២៥០០ ឆ្នាំមុននេះ។ វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯង ដោយការពិនិត្យមើលខ្លួនឯង។ ជាដំបូង គេចាប់ពិនិត្យមើលដង្ហើមធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូល។ ដោយមានសតិដឹងយ៉ាងមុតនេះ គេពិនិត្យមើលធម្មជាតិផ្លាស់ប្តូររបស់កាយ និង ចិត្ត ហើយពិសោធឃើញសេចក្តីពិតសាកលនៃ ឣនិច្ចំ ទុក្ខំ និង ឣនត្តា។ ការសម្រេចនូវសេចក្តីពិតដោយសារការពិសោធន៍ផ្ទាល់នេះជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់។ មាគ៌ាទាំងមូល (ព្រះធម៌) ជាឱសថសាកលសម្រាប់ដោះស្រាយបញ្ហាសាកល ហើយគ្មានឣ្វីជាប់ទាក់ទងជាមួយនឹងសាសនា ឬ និកាយណាមួយឡើយ។ ដោយហេតុនេះ បច្ចេកទេសនេះឣាចយកមកបដិបត្តិបានជាទូទៅ ដោយសេរី នៅគ្រប់ទីកន្លែង គ្រប់ពេល ដោយគ្មានឣ្វីទាស់ខុសជាមួយពូជសាសន៍, វណ្ណ:, សាសនាណាមួយឡើយ ហើយទទួលប្រយោជន៍ល្អប្រសើរដូចគ្នាជាទូទៅ។ តើឣ្វីទៅដែលមិនមែនជាវិបស្សនា? វិបស្សនា … Continue reading
Posted in ជីវិត & របៀបរស់នៅ
Leave a comment
ផាសុកភាពនៃការប្រើប្រាស់កុំព្យូទ័រ
មគ្គទេសក៍នេះពណ៌នាអំពីការរៀបចំកន្លែងធ្វើការ, ឥរិយាបទ ព្រមទាំងទម្លាប់សុខភាព និង ការងារដ៏ត្រឹមត្រូវសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ។ វាអាចមានហានិភ័យនៃការបង្ករបួសដល់រាងកាយយ៉ាងធ្ងន់ធ្ងរពីការធ្វើការនៅកន្លែងធ្វើការមានកុំព្យូទ័ររបស់អ្នក។ អាន និង ធ្វើតាមយោបល់នៅក្នុងមគ្គទេសក៍ផាសុកភាពនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការរងរបួសឲ្យកាន់តែទាប និង ដើម្បីបង្កើនផាសុកភាពរបស់អ្នក។ ការសិក្សាមួយចំនួនបានស្នើឡើងថា ការវាយអក្សរក្នុងអំឡុងពេលយូរ, ការរៀបចំកន្លែងធ្វើការមិនបានត្រឹមត្រូវ, ទម្លាប់ធ្វើការមិនត្រឹមត្រូវ, ស្ថានភាពការងារ និង ទំនាក់ទំនងប្រកបដោយភាពតប់ប្រមល់ ឬ បញ្ហាសុខភាពផ្ទាល់ខ្លួនរបស់អ្នក អាចជាប់ពាក់ព័ន្ធនឹងការរងរបួស។ របួសទាំងនេះអាចរួមមាន រោគសញ្ញាឈឺសន្លាក់ឆ្អឹងកដៃ, ជំងឺរលាកសរសៃពួរ, ជំងឺរលាកស្រោមសរសៃពួរ ព្រមទាំងជំងឺសាច់ដុំ និង ឆ្អឹងផ្សេងទៀត។ រោគសញ្ញាឲ្យប្រុងប្រយ័ត្ននៃជំងឺទាំងនេះអាចកើតឡើងលើប្រអប់ដៃ, កដៃ, ដៃ, ស្មា, ក ឬ ខ្នង និង អាចរួមមាន៖ ស្ពឹក, រលាក … Continue reading
Posted in ផាសុកភាព & ការងារ
Leave a comment