វិធី​ព្យាបាល​រោគ​ដោយ​ទឹក (និពន្ធ​ដោយ លីវ អាប៊ុន)

ចុច​តំណ​នេះ​ដើម្បី​អាន វិធី​ព្យាបាល​រោគ​ដោយការពិសាទឹក

Posted in សុខភាព & ការថែទាំ​ខ្លួន | Leave a comment

មង្គល ៣៨ ប្រការ

ចុច​តំណ​នេះ​ដើម្បី​អាន មង្គល ៣៨ ប្រការ

ដកស្រង់ប្រែសម្រួលពីភាសាអង់គ្លេស – បទពាក្យ៨

យោបល់អ្នកនិពន្ធ ៖
នេះធម៌អនុវត្ត បរិស័ទប្រុសស្រី បានយល់សេចក្តីគាថាព្រះបរម
ជាធម៌បដិបត្តិមិនមែនសូត្រផ្លុំ មង្គលឧត្តមកើតដោយសាច់ការ។
ព្រះបរមសាស្តាត្រាស់ឲ្យយើងធ្វើ មិនមែនទង្វើរបស់អាចារ្យ
បាយសីស្រោយទឹក ចងខ្សែគាថា សូត្រមន្តសីមាមិនបានការទេ។
តុម្ហេហិ កិច្ចំ អាតាបំ បដិបត្តិក្លាខ្លាំងកុំនៅទំនេរ
ខ្លួនអ្នកនេះហើយមិនមែនគេទេ ចូរគិតរិះរេឲ្យបានហ្មត់ចត់ ។
អក្ខាតារោ តថាគតា នេះជាគាថាព្រះសម្មាសម្ពុទ្ធ
តថាគតប្រាប់ផ្លូវឲ្យអ្នកចេញផុត ពីមហាសមុទ្រទុក្ខអ្នកដើរខ្លួនឯង ។

Posted in ជីវិត & របៀបរស់នៅ | Leave a comment

ភពនៃសេចក្តីវិនាស (បរាភវសូត្រ)

ចុច​តំណ​នេះ​ដើម្បី​អាន ភព​នៃ​សេចក្តីវិនាស

ដកស្រង់ចេញពីឯកសារ គិហិប្រតិបត្តិពិស្តារ – រៀបរៀងដោយ ភិក្ខុ វិសុទ្ធិញ្ញាណ រស់-កែវ បោះពុម្ពដោយ បណ្ណាគារ គឹម សេង ភព ឆ្នាំ១៩៦៦

Posted in ជីវិត & របៀបរស់នៅ | Leave a comment

មូលដ្ឋានទិន្នន័យ រាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់ នៃ ព្រះរាជាណាចក្រកម្ពុជា

មូលដ្ឋានទិន្នន័យ រាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់ នៃ ព្រះរាជាណាចក្រកម្ពុជា
(ពិនិត្យ​កែ​ឡើងវិញ​នៅថ្ងៃទី ១៥ មករា ២០១៤ បន្ទាប់​ពីមាន​ការបង្កើតខណ្ឌចំនួន​បី​ក្នុង​រាជធានី​ភ្នំពេញ និង បង្កើត​ខេត្ត​ត្បូងឃ្មុំ)

មូលដ្ឋាន​ទិន្នន័យ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ផ្អែក​លើតំបន់​រដ្ឋបាល​ថ្មី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច។ អ្នករៀប​រៀង​បាន​ចំណាយ​ពេល​ជាង ៦ ខែ ដើម្បី​ប្រមូល និង រៀបចំ​មូលដ្ឋាន​ទិន្នន័យ​នេះ​ឡើង។ ការរៀបរៀង​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​នេះ មាន​គោល​ដៅចម្បង​៖

  • ការប្រើប្រាស់​ឈ្មោះ​នៃ​ទីកន្លែង​នីមួយៗឲ្យ​ត្រូវគ្នា និង ដូចគ្នា ទាំងការសរសេរ​ជាភាសា​ខ្មែរ និង ឡាតាំង
  • ងាយស្រួល​ក្នុងការស្វែងរក​ទីកន្លែង​រដ្ឋបាល​នីមួយៗ ដោយ​ការប្រើ​កូដ។

ការរៀបចំកូដ និង ការសរសេរ​ជា​អក្សរ​ឡាតាំង ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ទៅ​តាម​វិធី​ដូចបាន ពណ៌នា​ក្នុង​មូលដ្ឋាន​ទិន្នន័យ​នេះ។

នៅពេល​មូលដ្ឋាន​ទិន្នន័យ​នេះ​ត្រូវ​បាន​ស្ថាប័ន​ជាតិ​ផ្លូវការ​ណាមួយ​ទទួល​យល់​ព្រម ឯកសារ​ដើម​ជា​ទ្រង់ទ្រាយ​មូលដ្ឋាន​ទិន្នន័យ​នៃ​កម្មវិធី Microsoft Access នឹង​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ នៅពេល​ស្នើសុំ​ពី​អ្នករៀបរៀង។

អ្នករៀបរៀង​ក៏​សូម​ស្វាគមន៍​នូវ​មតិ​កែ​លម្អ​ដើម្បី​ធ្វើ​ឲ្យ​មូលដ្ឋាន​ទិន្នន័យ​នេះ​កាន់​តែ​ប្រសើរ​ឡើយផងដែរ។

អគុណ!

Posted in សង្គម & នយោបាយ | Leave a comment

ពាក្យសុំចូលរួមធម្មសិក្សានៅមជ្ឈមណ្ឌល​ធម្មលដ្ឋិកា

១. ពាក្យសុំចូលរួមធម្មសិក្សា/COURSE APPLICATION FORM

ដើម្បី​សុំ​ចុះ​ឈ្មោះ​ចូលរួម​ធម្មសិក្សា សូម​បំពេញ​ទម្រង់​ពាក្យសុំ​នេះ រួច​ផ្ញើ​ទៅ​អាសយដ្ឋាន ឬ អ៊ីមែល​ខាងលើ ហើយរង់ចាំ​ការជូន​ដំណឹង។ សូម​ឆ្លើយ​សំណួរ​ទាំងអស់​ឲ្យ​បាន​ពេញលេញ។ ព័ត៌មាន​នេះ​នឹង​រក្សា​ទុក​ជា​សម្ងាត់​បំផុត។ To apply for a place in the course, please complete the form, send or e-mail it to the above address and await notification. Please answer all questions fully. This information will be kept strictly confidential.

២. ពាក្យសុំចុះឈ្មោះបម្រើធម៌/APPLICATION FOR DHAMMA SERVICE

ដើម្បីសុំចុះឈ្មោះបម្រើធម៌ក្នុងធម្មសិក្សា សូមបំពេញទម្រង់ពាក្យសុំនេះ រួចផ្ញើទៅអាសយដ្ឋាន ឬ អ៊ីមែលខាងលើ ហើយរង់ចាំការជូនដំណឹង។ សូមឆ្លើយសំណួរទាំងអស់ឲ្យបានពេញលេញ។ ព័ត៌មាននេះនឹងរក្សាទុកជាសម្ងាត់បំផុត។ To apply for a place in the course, please complete the form, send or e-mail it to the above address and await notification. Please answer all questions fully. This information will be kept strictly confidential.

Posted in ជីវិត & របៀបរស់នៅ | Leave a comment

អ្វី​ជា​ប្រវត្តិសាស្ត្រ?

ផ្នែក​ទី ១៖ ការសិក្សា​ប្រវត្តិសាស្ត្រ

 ការសិក្សា​អំពី​អតីតកាល

ប្រវត្តិសាស្ត្រ​គឺ​ជា​ការសិក្សា​អំពី​អតីតកាល​ដើម្បី​យល់​អំពី​វប្បធម៌​របស់​មនុស្ស។ វប្បធម៌​គឺ​ជា​ចំណេះ​ដឹង ជំនឿ ប្រពៃណី និង​ជា​តម្លៃ​របស់​មនុស្ស​មួយ​ក្រុម។ ប្រវត្តិវិទូ​គឺជា​អ្នកសិក្សា​ប្រវត្តិសាស្ត្រ។ ប្រវត្តិវិទូ​មាន​ចំណាប់​អារម្មណ៍​និង​ចង់ដឹង​អំពី​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ព្រមទាំង​មូលហេតុ​ដែល​ពួកគេ​បាន​ធ្វើ​នូវ​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ។ ពួកគេ​ចង់​សិក្សា​អំពី​បញ្ហា​នានា​ដែល​មនុស្ស​បាន​ជួប​ប្រទះ​និង​របៀប​ស្វែងរក​ដំណោះស្រាយ។

ការសិក្សា​អំពី​អតីតកាល​គឺ​ផ្អែក​ទៅលើ​អ្វី​ដែល​មនុស្ស​បាន​បន្សល់ទុក​ដែល​គេ​ហៅថា “បុរាណវិទ្យា”។ បុរាណវិទូ​រុករក​ទីកន្លែង​ជាច្រើន​ដែល​មនុស្ស​ធ្លាប់​បាន​រស់នៅ ធ្វើការ និង​បាន​វាយ​ប្រយុទ្ធ​គ្នា។ ពួកគេ​ពិនិត្យ​នូវ​របស់របរ​ដែល​មនុស្ស​បាន​បន្សល់ទុក​នៅ​ទីកន្លែង​ទាំងនេះ ដើម្បី​សិក្សា​ថាតើ​របស់របរ​ទាំងអស់​នោះ​អាច​ប្រាប់​ពី​អតីតកាល​បាន​យ៉ាង​ដូចម្តេច។

ការយល់ដឹង​តាមរយៈ​ប្រវត្តិសាស្ត្រ

ការដឹង​អំពី​អតីតកាល​អាច​ជួយ​ឲ្យ​អ្នក​យល់ដឹង​អំពី​ពិភពលោក​បច្ចុប្បន្ន។ ប្រវត្តិសាស្ត្រ​ក៏​អាច​បង្រៀន​អ្នក​អំពី​ខ្លួន​អ្នក​ផ្ទាល់​ផងដែរ។ ចុះ​បើ​​អ្នក​ពុំ​បាន​យល់​អំពី​អតីតកាល​ខ្លួន​ឯង​វិញ? អ្នក​មិន​បាន​ដឹង​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​មោទនភាព​អំពី​ខ្លួន​របស់​អ្នក​ផ្ទាល់​ឡើយ។ អ្នក​មិន​បាន​ដឹង​ថា​តើ​កំហុស​អ្វី​ដែល​អ្នក​មិន​គួរ​ឲ្យ​កើត​មាន​ជាថ្មី​ម្តង​ទៀត។

ប្រវត្តិសាស្ត្រ​មាន​សារៈសំខាន់​សម្រាប់​ក្រុម​នានា។ តើ​មាន​អ្វី​កើត​ឡើង បើ​​ប្រទេស​មួយ​ចំនួន​មិនមាន​កំណត់ត្រា​អំពី​អតីតកាល​របស់​គេ? ប្រជាជន​នឹង​មិន​ចងចាំ​នូវ​ជោគជ័យ​ឬ​សោកនាដកម្ម​ពី​ជាតិ​របស់​គេ​ឡើយ។ ប្រវត្តិសាស្ត្រ​កំណត់​រូបរាង​អត្តសញ្ញាណ​របស់​យើង​និង​បង្រៀន​យើង​អំពី​គុណ​តម្លៃ​ដែល​យើង​មាន​រួម​គ្នា។

ប្រវត្តិសាស្ត្រ​ក៏​បង្រៀន​អំពី​វប្បធម៌​ដែល​មិន​ទំនង​ជា​របស់​អ្នក​ផ្ទាល់​ផងដែរ។ ការសិក្សា​អំពី​ប្រវត្តិ​របស់​មនុស្ស​ផ្សេង​អាច​ជួយ​អ្នក​ឲ្យ​មាន​ការគោរព​និង​យល់​អំពី​គំនិត​យោបល់​ផ្សេងៗ​គ្នា។ អ្នក​ក៏​នឹង​សិក្សា​ដើម្បី​យល់​ផងដែរ​អំពី​របៀប​ដែល​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ត្រូវ​បាន​កំណត់​រូបរាង​ដោយ​ព្រឹត្តិការណ៍​ពី​អតីតកាល។ ប្រវត្តិសាស្ត្រ​លើក​ទឹកចិត្ត​អ្នក​ឲ្យ​សួរ​សំណួរ​សំខាន់ៗ​ជាច្រើន។

ការប្រើប្រាស់​តម្រុយ

យើង​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ពី​ប្រភព​ផ្សេងៗ​គ្នា។ ផូស៊ីល ដូចជា​ឆ្អឹង ឬ​ក៏​ស្នាម​ដាន​ជើង​ដែល​បាន​រក្សា​ទុក​នៅ​លើ​ថ្ម​ផ្តល់​ឲ្យ​យើង​នូវ​តម្រុយ​ពី​ជីវិត​ដែល​មាន​ជា​យូរ​លង់​កន្លង​មក។ វត្ថុ​បុរាណ ដូចជា​ឧបករណ៍​ឬ​ប្រដាប់​ប្រដា​ផ្សេងៗ កាក់ ឬ​កុម្ភការភណ្ឌ ក៏ផ្តល់​ព័ត៌មាន​ឲ្យ​យើង​ផង​ដែរ។ សំណេរ​បាន​បង្រៀន​យើង​យ៉ាងច្រើន។

សំណេរ​អាច​ជា​ប្រភព​ដ៏​សំខាន់ (ដោយ​នរណា​ម្នាក់​ដែល​បាន​ចូលរួម ឬ​ក៏​ជា​សាក្សី​នៅក្នុង​ព្រឹត្តិការណ៍​អ្វី​មួយ) ឬ​ក៏​ប្រភព​បន្ទាប់​បន្សំ (ព័ត៌មាន​ដែល​បាន​ប្រមូល​ផ្តុំ​ដោយ​បុគ្គល​ណា​ម្នាក់​ដែល​មិនបាន​ចូលរួម ឬ​ក៏​ជា​សាក្សី​នៅ​ក្នុង​ព្រឹត្តិការណ៍​អ្វី​មួយ)។

ផ្នែក​ទី ២៖ ការសិក្សា​អំពី​ភូមិសាស្ត្រ

ទំនាក់ទំនង​នៃ​ទីកន្លែង​និង​មនុស្ស

ដើម្បី​ចង់​ដឹង​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ពី​អតីតកាល អ្នក​ត្រូវ​ដឹង​អំពី​ទីកន្លែង​ដែល​ព្រឹត្តិការណ៍​បាន​កើត​ឡើង​និង​មនុស្ស​ដែល​ជាប់​ពាក់ព័ន្ធ។ ហេតុ​ដូច្នេះ​ហើយ​ទើប​អ្នកប្រវត្តិសាស្ត្រ​សិក្សា​អំពី​រូបរាង​របស់​ភព​ផែនដី​និង​លក្ខណៈ​ពិសេសៗ​នៃ​វប្បធម៌ ដូចជា​ភ្នំ ទន្លេ មនុស្ស ទីក្រុង និង​ប្រទេស។ ការសិក្សា​ប្រភេទ​នេះ​គេ​ហៅថា ភូមិសាស្ត្រ។

ភូមិសាស្ត្រ​មាន​ផ្នែក​សិក្សា​សំខាន់ៗ​ពីរ។ សណ្ឋាន​ភូមិសាស្ត្រ គឺ​ជា​ការសិក្សា​អំពី​ភព​ផែនដី​និង​លក្ខណៈ​ពិសេស​មួយ​ចំនួន​ទៀត។ ភូមិសាស្ត្រ​របស់​មនុស្ស គឺ​ជា​ការសិក្សា​អំពី​មនុស្ស​និង​ទីកន្លែង​ដែល​គេ​រស់នៅ។ អ្នក​សិក្សា​អំពី​សណ្ឋាន​ភូមិសាស្ត្រ​សិក្សា​អំពី​បរិស្ថាន​ដែល​រាប់​បញ្ចូល​ទាំង​វត្ថុ​ដែល​មាន​ជីវិត​និង​គ្មាន​ជីវិត ដែល​មាន​ឥទ្ធិពល​ដល់​ជីវិត​រស់នៅ​ក្នុង​តំបន់​មួយ។ លក្ខណៈ​ពិសេស​សំខាន់​បំផុត​សម្រាប់​អ្នក​សិក្សា​សណ្ឋាន​ភូមិសាស្ត្រ​នោះ​គឺ​សណ្ឋាន​ផែនដី​និង​លក្ខណៈ​ធម្មជាតិ​ពិសេស​របស់​ផ្ទៃ​ផែនដី។ អ្នកសិក្សា​សណ្ឋាន​ភូមិសាស្ត្រ​ក៏​បាន​សិក្សា​អំពី​បរិស្ថាន​និង​លក្ខណៈ​ធាតុ​អាកាស​នៅ​ក្នុង​តំបន់​ជាក់លាក់​ណា​មួយ​ក្នុង​អំឡុងពេល​ដ៏​យូរ​លង់​មួយ​ផងដែរ។ អ្នកឯកទេស​ខាង​ភូមិសាស្ត្រ​មនុស្ស សិក្សា​អំពី​សំណួរ​ដែល​មាន​ការចាប់អារម្មណ៍​ជាច្រើន​អំពី​របៀប​ដែល​មនុស្ស​និង​បរិស្ថាន​មាន​ឥទ្ធិពល​លើ​គ្នា។

ការសិក្សា​អំពី​ទីកន្លែង

គ្មាន​ទីកន្លែង​ពីរ​ណា​ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះ​ដាក់​នោះ​ទេ។ ហេតុដូច្នេះ​ហើយ​ទើប​ភូមិវិទូ​ព្យាយាម​ចង់ដឹង​ថា​តើ​ទីកន្លែង​ដែល​ខុស​គ្នា​នីមួយៗ​អាច​ប៉ះពាល់​យ៉ាង​ដូចម្តេច​ដល់​ប្រជាជន ឬ​ក៏​ក្រុម​មនុស្ស។ ភូមិវិទូ​ប្រើប្រាស់​ផែនទី​ដើម្បី​សិក្សា​និង​ប្រៀបធៀប​អំពី​ទីកន្លែង​ទាំងនោះ។ ផែនទី​គឺជា​ការគូរ​នៃ​តំបន់​មួយ។ ផែនទី​មួយ​ចំនួន​បង្ហាញ​អំពី​លក្ខណៈ​រូបសាស្ត្រ​ពិសេស ដូចជា​ភ្នំ ព្រៃ​ព្រឹក្សា និង​ទន្លេ​បឹងបួរ។ ផែនទី​មួយ​ចំនួន​ផ្សេងទៀត​បង្ហាញ​អំពី​ទីក្រុង​និង​ព្រំ​ប្រទល់​របស់​រដ្ឋ ឬ​ក៏​ប្រទេស។ ជាញឹកញាប់ ការសិក្សា​អំពី​ទីកន្លែង​អាច​នាំ​ឲ្យ​គេ​​ដឹង​តាមរយៈ​ការសិក្សា​អំពី​តំបន់​នានា​ឬ​ទីកន្លែង​ដែល​មាន​លក្ខណៈ​ពិសេស​មួយ​ឬ​ពីរ ធ្វើ​ឲ្យ​ទីកន្លែង​ទាំងនោះ​មាន​ភាពខុស​ប្លែក​ពី​ទីកន្លែង​ជុំវិញ។

ភូមិសាស្ត្រ និង ប្រវត្តិសាស្ត្រ

ភូមិសាស្ត្រ​ផ្តល់​ឲ្យ​យើង​នូវ​តម្រុយ​ដ៏​សំខាន់ៗ​អំពី​មនុស្ស​និង​ទីកន្លែង​ដែល​កើត​មុន​យើង។ តាម​ការអង្កេត យើង​អាច​ដាក់​ផ្តុំ​បញ្ចូល​គ្នា​នូវ​ព័ត៌មាន​យ៉ាង​ច្រើន​អំពី​វប្បធម៌​ជំនាន់​ដើម ដោយ​ការដឹង​អំពី​ទីកន្លែង​ដែល​មនុស្ស​បាន​រស់នៅ​និង​ថា​តើ​កន្លែងនោះ​មាន​សណ្ឋាន​ដូចម្តេច។ មនុស្ស​ជំនាន់​ដើម​បាន​តាំង​ទីលំនៅ​ក្នុង​តំបន់​ជាច្រើន​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ។ ធនធាន​គឺ​ជា​សម្ភារៈ​មាន​នៅ​លើ​ផែនដី​ដែល​មនុស្ស​ត្រូវការ​និង​ឲ្យ​តម្លៃ។ ធនធាន​រួមមាន​ទឹក សត្វពាហនៈ ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ ថ្ម​សម្រាប់​ធ្វើ​ឧបករណ៍​ផ្សេងៗ និង​លោហធាតុ​ជាដើម។ លក្ខណៈ​ពិសេស​និង​ធនធាន​មាន​ឥទ្ធិពល​ដល់​ការអភិវឌ្ឍ​នៃ​វប្បធម៌​និង​ការរីក​លូតលាស់​នៃ​អារ្យធម៌។ ទំនាក់ទំនង​រវាង​ភូមិសាស្ត្រ​និង​មនុស្ស​គឺ​មិនមែន​ផ្នែក​តែ​មួយ​ទេ។ មនុស្ស​ជះ​ឥទ្ធិពល​លើ​បរិស្ថាន​របស់​គេ​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន។

ផ្នែក​ទី ៣៖ តម្រុយ​ពី​អតីតកាល

តើ​ប្រវត្តិវិទូ​ធ្វើ​អ្វី?

ប្រវត្តិវិទូ​ជាច្រើន​រូប​ចង់​សិក្សា​ឲ្យ​បាន​ច្បាស់​អំពី​របៀប​នៃ​ការរស់នៅ​របស់​មនុស្ស​ម្នាក់ៗ។ ពួកគេ​ថែមទាំង​ធ្វើការ​ពិចារណា​លើ​អត្តចរិក​របស់​ក្រុម​មនុស្ស​ទាំងអស់​នោះ​ថា​តើ​បាន​ប្រព្រឹត្ត​យ៉ាង​ដូចម្តេច​ខ្លះ។ ប្រវត្តិសាស្ត្រ​គឺ​ទាំង​អំពី​បច្ចុប្បន្នកាល​និង​អតីតកាល​ដ៏​យូរលង់។ ប្រភព​ចម្បង​ឬ​ប្រភព​បន្ទាប់​បន្សំ​ផ្តល់​នូវ​តម្រុយ​យ៉ាង​ច្រើន​ដែល​អាច​ជា​ចម្លើយ​នៃ​សំណួរ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ។ ប្រភព​ចម្បង​រួម​មាន​សិន្ធិសញ្ញា​សន្តិភាព ឯកសារ​ផ្សេងៗ​របស់​តុលាការ សៀវភៅ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ និង​លិខិត​ស្នាម​ផ្សេងៗ។ សៀវភៅ​សិក្សា​និង​សព្វវចនាធិប្បាយ​គឺ​ជា​ប្រភព​បន្ទាប់​បន្សំ។

ការសិក្សា​ប្រវត្តិសាស្ត្រ​អាច​មាន​ការលំបាក​ដូច​ការផ្គុំ​ឡើង​វិញ​នូវ​បំណែក​តូចៗ​នៃ​ល្បែង​ផ្គុំ​រូប​ដែល​បំណែក​ជាច្រើន​រក​មិន​ទាន់​ឃើញ។ ប្រវត្តិវិទូ​ចង់​ដឹង​អំពី​របៀប ពេលវេលា ទីកន្លែង និង​មូលហេតុ​ដែល​មនុស្ស​ម្នាក់ៗ​និង​ក្រុម​មនុស្ស​ទាំងឡាយ​បាន​ប្រព្រឹត្ត ដូច​ដែល​ពួកគេ​បាន​ធ្វើ​កន្លង​មក។

តើ​បុរាណវិទូ​ធ្វើ​អ្វី?

បុរាណ​វិទ្យា​ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​ព័ត៌មាន​អំពី​អតីតកាល។ បុរាណវិទូ​សិក្សា​បុរាណ​វិទ្យា។ ពួកគេ​ធ្វើ​ពិសោធន៍​លើ​ផូស៊ីល​ដែល​នៅ​សេស​សល់ ដូចជាគ្រោង​ឆ្អឹង​ចាស់ៗ​និង​ស្នាម​ជើង​នៅ​លើ​ថ្ម ដើម្បី​ទទួល​ព័ត៌មាន​អំពី​ជីវិត​នៅក្នុង​យុគសម័យ​ដើម។

បុរាណវិទូ​មើល​លើ​វត្ថុ​បុរាណ​ដែល​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្រើន។ ឧទាហណ៍ វត្ថុ​បុរាណ​ដូចជា៖ ចុង​ព្រួញ កាក់ និង​ឧបកណ៏​ផ្សេងៗ​ទៀត។ ពាក្យ​ថា​វត្ថុ​វប្បធម៌​ពណ៌នា​អំពី​ការប្រមូល​ផ្តុំ​វត្ថុ​បុរាណ​ដែល​ជាប់​ពាក់ព័ន្ធ។ កន្លែង​ដែល​មាន​វត្ថុ​បុរាណ​ទាំង​នោះ​គឺ​បាន​បង្ហាញ​នូវ​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​មនុស្ស​ប្រើប្រាស់​ពួកវា។

ប្រភព​នៃ​តម្រុយ​ផ្សេង​ទៀត

ប្រវត្តិវិទូ​និង​បុរាណវិទូ​បាន​សហការ​គ្នា​សិក្សា​អំពី​ប្រវត្តិសាស្ត្រ។ ប្រភព​សំណេរ​ផ្សេងៗ​ជួយ​បុរាណវិទូ​ឲ្យ​រកឃើញ​កន្លែង​ដែល​មាន​វត្ថុ​បុរាណ។ វត្ថុ​វប្បធម៌​ជួយ​ប្រវត្តិវិទូ​ឲ្យ​យល់​ច្បាស់​អំពី​អ្វី​ដែល​ពួកគេ​បាន​អាន។

រឿង​និង​រឿងព្រេង ពេល​ខ្លះ​ជួយ​ដល់​ប្រវត្តិវិទូ​និង​បុរាណវិទូ​ក្នុង​ការស្រាវជ្រាវ។ ឧទាហរណ៍ អ្នក​ប្រហែល​ជា​បាន​ឮ ឬ​ក៏​បាន​អាន​រួច​ហើយ​អំពី​ដំណើរ​រឿង​របស់​ស្តេច​អាតធឺ។ នៅ​មជ្ឈឹម​សម័យ (ស.វ ទី៥ ដល់ ស.វ ទី១៤) មិន​មាន​ស្តេច​នេះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ដោយសារ​តែ​មាន​រឿងព្រេង​ជាច្រើន​អំពី​ស្តេច​អាតធឺ ប្រវត្តិវិទូ​ក៏​បាន​ស្រាវជ្រាវ​ឯកសារ​ចាស់ៗ​អំពី​អតីតកាល​របស់​ប្រទេស​អង់គ្លេស។ ឯកសារ​ទាំងនោះ​បាន​បង្ហាញ​ថា អ្នក​ចម្បាំង​ដែល​រស់នៅ​ប្រហែល​ក្នុង​សតវត្សរ៍​ឆ្នាំ ៥០០ នៃ​គ្រិស្ត​សករាជ អាច​នឹង​បង្កើត​រឿងព្រេង​នេះ​ឡើង។

តម្រុយ​ដែល​អាច​នាំ​ទៅ​រក​ការរកឃើញ​ដ៏​អស្ចារ្យ​គឺ​បាន​ចង្អុល​បង្ហាញ​តាម​រយៈ​រឿងព្រេង​និទាន។ អ្នកសិក្សា​កំពុង​តែ​ស្រាវជ្រាវ​រក​ផ្នូរ​របស់​អ្នក​ចម្បាំង ហ្សាំង ស៊ឺខាន់ នៅ​ប្រទេស​ម៉ុងហ្គោលី ដោយ​ផ្អែក​លើ​ការងារ​របស់​ពួកគេ​តាម​រឿងព្រេង​នៃ​ការតម្កល់​សព​របស់​គាត់។

សូម្បី​តែ​សំណាង​ក៏​ជា​ផ្នែក​មួយ​នៃ​ការរកឃើញ​បែប​ប្រវត្តិវិទ្យា​និង​បុរាណវិទ្យា​ដែរ។ នៅ​ពេល​ដែល​មនុស្ស​កំពុង​ជីក​កកាយ​លើ​វាល​ស្រែ គេ​ក៏​បាន​ឃើញ​វត្ថុ​បុរាណ​ប្រវត្តិសាស្ត្រ​និង​បុរាណ​វត្ថុ​សំខាន់ៗ​ដែល​កប់​ទុក​ក្នុង​ដី។

ផ្នែក​ទី ៤៖ ការដាក់បញ្ចូល​គ្នា​នូវ​តម្រុយ​ផ្សេងៗ

ការប្រើប្រាស់​ព័ស្តុតាង

ប្រវត្តិវិទូ បុរាណវិទូ និង​អ្នកជំនាញ​បាន​សួរ​ថា​តើ​មាន​អ្វីខ្លះ​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល។ ពួកគេ​បាន​ប្រមូល​ផ្តុំ​នូវ​តម្រុយ​ផ្សេងៗ​និង​សិក្សា​ពួកវា​ដើម្បី​រក​ព័ត៌មាន​អំពី​សង្គម​នៅ​សម័យ​ដើម។ ការស្វែងយល់​អំពី​សង្គម​ពាក់ព័ន្ធ​ទៅ​នឹង​ការសិក្សា​រចនាសម្ពន្ធ​សង្គម។ គ្រួសារ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​រចនាសម្ពន្ធ​សង្គម។ អក្សរសាស្ត្រ​និង​សិល្បៈ ជារើយៗ បាន​បង្ហើប​ឲ្យ​ឃើញ​នូវ​ជីវិត​នៃ​គ្រួសារ​នៅ​ក្នុង​សង្គម​សម័យ​ដើម។

សន្ទរកថា​របស់​អ្នកនយោបាយ​ប្រាប់​យើង​ឲ្យ​ដឹង​អំពី​នយោបាយ​នៅ​អតីតកាល។ សន្ទរកថា​របស់​អ្នកនយោបាយ​ក្រិច បង្ហាញ​ថា​ពួក​ក្រិច​ឲ្យ​តម្លៃ​លើ​ប្រជាធិបតេយ្យ​និង​សេរីភាព។ តម្រុយ​ក៏​មាន​លើ​វត្ថុ​បុរាណ​ផងដែរ។ បើ​​គេ​រកឃើញ​ប្រាក់​កាក់​រ៉ូម​នៅ​ក្នុង​ប្រទេស​ចិន ហើយ​ប្រាក់​កាក់​ចិន​នៅ​ក្នុង​ចក្រភព​រ៉ូម ប្រវត្តិវិទូ​អាច​បញ្ជាក់​ថា​ចិន​និង​ចក្រភព​រ៉ូម​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​នឹង​គ្នា។

ជំនឿ និង តម្លៃ

ប្រភព​ជាច្រើន​បាន​បង្ហើប​ឲ្យ​ឃើញ​នូវ​ជំនឿ​និង​តម្លៃ​របស់​សង្គម។ ការបង្រៀន​របស់​ខុងជឺ​បង្ហាញ​អំពី​ភាពសំខាន់​របស់​គ្រួសារ​នៅ​ក្នុង​សង្គម​ចិន។ ការបកប្រែ​ភាសា​បុរាណ​មាន​ការលំបាក​ណាស់​សម្រាប់​ប្រវត្តិវិទូ។ ឧទាហរណ៍​ល្អ​បំផុត​ដែល​បង្ហាញ​អំពី​កិច្ចការ​នេះ​គឺ​នៅ​លើ​ផ្ទាំង​ថ្​រ៉ូសេតា នៅ​អេហ្ស៊ីប។ វា​បន្សល់​ទុក​នូវ​សារ​ដូចគ្នា​នៅ​ក្នុង​ប្រទេស​ក្រិច​និង​​សំណេរ​របស់​អេហ្ស៊ីប​ពីរ​ប្រភេទ។ អ្នកសិក្សា​អាច​អាន​ភាសា​ក្រិច ហើយ​អាច​បក​ប្រែ​នូវ​សារ​ទាំងនោះ​បាន។

សិល្បៈ​នៃ​សង្គម​អាច​បង្ហើប​ឲ្យ​ឃើញ​នូវ​ជំនឿ​សាសនា។ ប្រជាជន​អេហ្ស៊ីប​បាន​រក្សា​ទុក​វត្ថុ​មាន​តម្លៃ ដូចជា គ្រឿង​សង្ហារឹម​និង​គ្រឿង​អលង្ការ​នៅ​ក្នុង​ផ្នូរ។ ព័ស្តុតាង​នោះ​ប្រាប់​ថា​ប្រជាជន​អេហ្ស៊ីប​ជឿ​លើ​ជីវិត​បន្ទាប់​ពី​ការស្លាប់់។ ស្ថាបត្យកម្ម​ក៏​បង្ហាញ​លក្ខណៈ​ជាក់លាក់​មួយ​ចំនួន​អំពី​សង្គម​ផងដែរ។ រូប​ចម្លាក់​អត្តពលករ​របស់​ក្រិច​បង្ហាញ​ថា​ពួក​ក្រិច​ឲ្យ​តម្លៃ​លើ​កីឡា។ ពេលខ្លះ បុរាណវិទូ​រក​ឃើញ​វត្ថុ​ដែល​មិន​មាន​គោលបំណង​ជាក់លាក់។ ជាញឹកញាប់ អ្នកជំនាញ​ជំទាស់​នឹង​អត្ថន័យ​នៃ​វត្ថុ​ទាំងនោះ។

របក​គំហើញ​ថ្មីៗ

អ្វី​ដែល​យើង​គិត​អំពី​ប្រវត្តិសាស្ត្រ​នោះ​គឺ​ថា​ជានិច្ច​កាល​តែងតែ​មាន​ការផ្លាស់ប្តូរ។ ព័ស្តុតាង​ប្រវត្តិសាស្ត្រ​ថ្មីៗ​ជាច្រើន​បាន​ផ្តល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ថ្មីៗ​អំពី​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​បាន​កើត​ឡើង។ ឆ្អឹង​របស់​មនុស្ស​ដែល​ចាស់​បំផុត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​អាហ្វ្រិក​និង​អាមេរិក ប្រាប់​យើង​ថា ការអភិវឌ្ឍ​របស់​មនុស្ស​ជាតិ​បាន​កើត​ឡើង​មុន​អ្វី​ដែល​យើង​បាន​គិត​ពី​មុន។

គំហើញ​បុរាណវិទ្យា​ថ្មីៗ​អាច​រំឭក​ឡើង​វិញ​នូវ​ទស្សនៈ​របស់​យើង​ចំពោះ​ប្រវត្តិសាស្ត្រ។ មាន​ពេល​មួយ​នោះ អ្នកសិក្សា​បាន​ជឿ​ថា ម៉ាយា គឺ​ពោរពេញ​ទៅ​ដោយ​សន្តិភាព ប៉ុន្តែ​គំហើញ​នៃ​កំណត់ត្រា​របស់​ពួកគេ​ថ្មីៗ​នេះ​បង្ហាញ​ថា អ្នកដឹកនាំ​ម៉ាយ៉ា ជារឿយៗ​តែងតែ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

ការបកស្រាយ​ថ្មីៗ

ប្រវត្តិវិទូ​ផ្លាស់ប្តូរ​ទស្សនៈ​របស់​ខ្លួន​តាម​ពេលវេលា ទីកន្លែង និង​វប្បធម៌​ដែល​ពួកគេ​រស់នៅ​ជាមួយ។ បច្ចុប្បន្ន​នេះ យើង​ឃើញ​ថា ស្ត្រី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ក្នុង​ពេល​អតីតកាល ការរួម​ចំណែក​របស់​ស្ដ្រី​បាន​ទាក់ទាញការកត់សម្គាល់​បន្តិច​បន្តួច​ប៉ុណ្ណោះ។ គំនិត​ទូលំទូលាយ​និង​មាន​ចម្ងល់​ច្រើន​គឺ​មាន​ភាពចាំបាច់​ក្នុង​ការជួយ​ដល់​ប្រវត្តិវិទូ​ធ្វើការ​ពិចារណា​ទៅ​លើ​ព័ស្តុតាង​ថ្មីៗ​ក្នុង​ការវាយ​តម្លៃ​អតីតកាល។

(អត្ថបទ​ខាងលើបកប្រែ​និង​រៀបរៀង​ដោយ ឪ កាហ្គោ ដកស្រង់​ចេញ​ពី​កម្មវិធី​សិក្សា​ប្រវត្តិវិទ្យា ថ្នាក់​ទី៦ និងថ្នាក់ទី៧ នៅ​សហរដ្ឋ​អាមេរិក)

Posted in ការសិក្សា & ប្រវត្តិសាស្ត្រ | 1 Comment

បណ្ណែ និង បច្ចេកទេស​នៃ​ការបំបៅកូន​ដោយ​ទឹកដោះម្តាយ

ហេតុ​អ្វី​ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ?

នា​ពេល​បច្ចុប្បន្ន ម្តាយ​កាន់​តែ​ច្រើនឡើងៗ ​កំពុង​បំបៅ​កូន​របស់​ពួកគេ​ដោយ​ទឹកដោះ​ម្តាយ​។ នេះ​គឺ​ជា​ជម្រើស​តាម​ធម្មជាតិ​ដែលផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់ទាំង​អ្នក និង កូន​របស់​អ្នក។

ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ពិត​ជា​អស្ចារ្យ។ វា​មិន​ត្រឹម​តែ​រឹង​ចំណង​ទំនាក់ទំនង​រវាង​អ្នក និង កូន​របស់​អ្នក​ទេ វា​ក៏​ផ្តល់ផលប្រយោជន៍ជាច្រើនផងដែរ៖

  • មានតុល្យភាពអាហារបំប៉នដ៏ល្អឥតខ្ចោះដើម្បីជួយកូនរបស់អ្នកប្រឆាំងនឹងមេរោគឆ្លង ព្រមទាំងជំងឺកុមារទូទៅ
  • មានភាពងាយស្រួល, តែងមាន និង បានផ្តល់ឲ្យក្នុងសីតុណ្ហភាពត្រឹមត្រូវ
  • ជួយឲ្យស្បូនរបស់ម្តាយត្រឡប់ទៅលក្ខណៈមុនមានគភ៌របស់វា
  • កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំពោះម្តាយ
  • សន្សំប្រាក់

ជាទូទៅ អ្នកបំបៅកូន​អ្នកដោយ​ទឹកដោះ​ម្តាយ​យូរ​ប៉ុណ្ណា អ្នក និង កូន​របស់​អ្នក​នឹង​ទទួល​ផលប្រយោជន៍​បាន​ច្រើន​ប៉ុណ្ណោះ​ដែរ។ ការសិក្សា​អំពី​កុមារនៅ​សហរដ្ឋអាមេរិក​ផ្តល់​យោបល់​ឲ្យ​ម្តាយទើប​មាន​កូន​ដំបូង​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​យ៉ាង​តិច ១ ឆ្នាំ និង យូរ​តាម​តាម​ដែល​អ្នកចង់ និង តាមតម្រូវការ​របស់​កូន​អ្នក។

មិន​ថា​អ្នកបញ្ចប់​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​ពេលពីរ​ឆ្នាំ ឬ ពីរ​សប្តាហ៍​ទេ មគ្គទេសក៍​ខាងក្រោម​នឹង​ជួយ​អ្នក និង កូន​របស់​អ្នក​ឲ្យ​ចាប់ផ្តើមវិធី​បំបៅនេះ។

សូម​ចុច​តំណ​នេះ បណ្ណែ​នៃ​ការបំបៅកូន​ដោយ​ទឹកដោះម្តាយ ដើម្បីអានមគ្គទេសក៍ពេញលេញ​អំពី៖

  • ថ្ងៃដំបូង
  • ឥរិយាបទ
  • មូលដ្ឋាន​គ្រឹះ
  • ការបំបៅ​ដោះ
  • សប្តាហ័​ដំបូង

ព័ត៌មាន​បន្ថែម​អំពី​ការបំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​អាចអាន​បាន តាម​ប្រធានបទខាងក្រោម។ សូម​ចុច​តំណបន្ទាប់​ពី​ប្រធានបទ​នោះ៖

  • ការបំបៅកូនដែលមានតម្រូវការពិសេសរបស់អ្នកដោយទឹកដោះម្តាយ (Special Needs)
  • ការផ្តល់ទឹកដោះម្តាយសម្រាប់កូនមិនគ្រប់ខែរបស់អ្នក (Premature Baby)
  • ការពុះពារប្រឈមនឹងការព្រួយបារម្ភទូទៅចំពោះការបំបៅកូនដោយទឹកដោះម្តាយ (Common Concerns)
  • ការបំបៅកូនដោយទឹកដោះម្តាយ និង ការធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេ (Postpartum Depression)
  • ការបំបៅកូនដោយទឹកដោះម្តាយដែលមានសុដន់ធំ និង ទម្ងន់លើស (Extra Weight)
  • ការគាំពារចំពោះម្តាយដែលបំបៅកូនដោយទឹកដោះម្តាយ (Support)
  • របៀបណែនាំឲ្យស្គាល់កំប៉ុង (Introduce Bottle)
  • ការបូម និង ការរក្សាទុកទឹកដោះម្តាយ នៅពេលអ្នកត្រឡប់ទៅធ្វើការ (Support_ASIST)
  • ការបំបៅកូនដោយទឹកដោះម្តាយ និង ការវះកាត់ (Surgery)
  • ការរៀបចំ & ការប្រើទឹកដោះសម្រាប់ទារកដោយសុវត្ថិភាព (Formula)

អ្នកក៏​អាច​អាន​មគ្គទេសក៍​ជា​ភាសា​អង់គ្លេស​តាម​តំណ​នេះ​ផងដែរ៖ Breastfeeding (EN Guide)

(ព័ត៌មាន​ខាងលើ​ដកស្រង់​ចេញ​ពី​អត្ថបទ​របស់ Abbott Laboratories Inc.)

Posted in ជីវិត & របៀបរស់នៅ, សុខភាព & ការថែទាំ​ខ្លួន | Leave a comment

ជាតិ​ស្រវឹង និង ការពិសា​ដោយ​មាន​ការទទួលខុសត្រូវ

ព័ត៌មាន​អំពី​ជាតិស្រវឹង

អ្វី​ជា​ជាតិស្រវឹង?

ជាតិ​ស្រវឹង​គឺ​ជា​ផលិតផល​ធម្មជាតិ។ វា​បង្កើត​ឡើង​នៅពេល​ដែល​ស្ក​ធម្មជាតិ​នៅក្នុង​ផ្លែឈើ បន្លែ ឬ គ្រាប់ ឡើងជូរ និង ក្លាយ​ទៅ​ជា​ជាតិស្រវឹង​តាម​ធម្មជាតិ។ បរិមាណ​នៃ​ជាតិស្រវឹង​នៅក្នុង​ផលិតផល​ដែល​ឡើង​ជូរ​ផ្សេងៗគ្នា​គឺ​ខុសគ្នា។ ស្រាបៀរ​ភាគច្រើន​មាន​ជាតិស្រវឹង​ប្រហែល ៥% ហើយ​ស្រា​ភាគច្រើន​មាន ១២% នៅពេល​ដែល​សុរា​មួយ​ចំនួន​អាច​មាន​ដល់​ទៅ ៤០%។

អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​នៅពេល​អ្នកប្រើប្រាស់​ជាតិស្រវឹង ពីព្រោះ​វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​កណ្តាល​របស់​អ្នក​ដែល​និយត​មុខងារ​របស់​រាងកាយ​ដ៏​រស់​រវើក ដូចជា​ការដក​ដង្ហើម, ការរំលាយ​អាហារ និង ការ​បូម​ឈាម​ចេញ​ពី​បេះដូង។ វា​ក៏​ប្រមូល​សារ​ទៅ និង ចេញ​ពី​ខួរក្បាល​របស់​អ្នក​ផង​ដែរ។ នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​ដឹង​ពី​ផ្លាស់ប្តូរ​លើអារម្មណ៍ ភាពរំជួលចិត្ត ភាពមើលឃើញ និង ភាពឮ នៅពេល​អ្នក​ពិសា​ជាតិ​ស្រវឹង។ ហើយ​បើ​អ្នក​ពិសា​ជាតិ​ស្រវឹង​កាន់តែ​ច្រើន អ្នក​នឹង​មាន​ការផ្លាស់ប្តូរ​ទាំងនេះ​កាន់​តែ​ច្រើន​ដែរ។

ជាតិ​ស្រវឹង​ក៏​ផ្តល់​នូវ​ថាមពល​ផងដែរ បើទោះបី​ជា​តម្លៃ​អាហារូបត្ថម្ភ​នៃ​ជាតិស្រវឹង​ភាគច្រើន​ទាប​ក៏ដោយ ពីព្រោះ​ពួកវា​មាន​ប្រូតេអ៊ីន ឬ ខ្លាញ់​តិច។ ទោះជា​យ៉ាងនេះ​ក្តី ផលិតផល​មួយចំនួន ឧទាហរណ៍​ស្រាបៀរ ផ្តល់​នូវ​ស្ករ និង កាបូនអ៊ីដ្រាត វីតាមីន B ជាតិរ៉ែ និង គ្រឿង​បំប៉ន​រាងកាយ​តូចៗ។ ស្រាបៀរ​របស់​យើង​គឺ​ផលិត​ចេញ​ពី​ធម្មជាតិ ១០០ ភាគរយ និង ផលិត​ឡើង​ដោយ​មាន​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង។ យើង​ប្រើ​វត្ថុ​ធាតុ​ដើម​ដែល​មាន​គុណភាព​ខ្ពស់​បំផុត, ស្រូវ​បាឡេ​ដែល​មាន​មេ និង រុក្ខជាតិ​ហប់, យើង​បណ្តុះ​មេ​ដែល​មាន​គុណភាព​ខ្ពស់ និង ផលិត​ទៅ​តាម​រូបមន្ត និង លក្ខណៈ​ពិសេស​លម្អិត​ដែល​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ។

យើង​គិត​ថា​វា​មាន​សារៈសំខាន់​ក្នុង​ការជូនដំណឹង និង អប់រំ​អ្នកប្រើប្រាស់​ផលិតផល​របស់​យើង​អំពី​ទិដ្ឋភាព​ទាំងអស់​នៃ​ផលិតផល និង ម៉ាក​របស់​យើង។ តាម​បទពិសោធន៍​របស់​យើង អ្នកប្រើប្រាស់​មាន​ការយល់​ខុស​ជាច្រើន​អំពី​ស្រាបៀរ ជាពិសេស​លើ​អត្ថន័យ​នៃ​តម្លៃ​អាហារូបត្ថម្ភ និង ចំណុះ​កាឡូរី។ មនុស្ស​ជាច្រើន​ពិត​ជា​គិត​ថា​ស្រាបៀរ​គឺ​ធ្វើ​ឲ្យ​ធាត់។ ប៉ុន្តែ​ការយល់ឃើញ​ទាំងនេះ​គឺ​មិន​ត្រឹមត្រូវ​តាម​ភាពជាក់ស្តែង​ឡើយ នៅពេល​ដែល​ប្រើប្រាស់​វា​ល្មម។ តាម​ការពិត តម្លៃ​កាឡូរី​នៃ​ស្រាបៀរ​គឺ​ប្រហាក់ប្រហែល ឬ តិច​ជាង​ភេសជ្ជៈ​ផ្សេងទៀត។ ស្រាបៀរ​ក៏​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង មាន​វីតាមីន​ដ៏​សំខាន់​មួយ​ចំនួន។ វា​គ្មាន​ធាតុ​រក្សា, គ្មាន​ធាតុ​បន្ថែម និង គ្មាន​ខ្លាញ់។ ការប្រើប្រាស់​ល្មម​គឺ​ជា​គន្លឹះ​សម្រាប់​ការមាន​ជីវិត​រស់នៅ​ប្រកប​សុខភាព​ល្អ។

ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​បង្ហាញថា​បើ​ប្រើប្រាស់​ក្នុង​កម្រិត​មួយ​ល្មម ស្រាបៀរ​ផ្តល់​នូវ​ផលប្រយោជន៍​សុខភាព​ និង ហានិភ័យ​ដូចគ្នា​នឹង​ស្រា​ដែរ។ វា​មាន​ព័ស្តុតាង​វិទ្យាសាស្ត្រ​ដ៏​រឹងមាំ​ច្រើន​ឡើងៗ​ជា​បន្តបន្ទាប់​ដែល​ថា​អ្នកពិសា​ជាតិស្រវឹង​ល្មម មាន​លើស​អាយុ ៤០ ឆ្នាំ មាន​ហានិភ័យ​ថយចុះ​នៃ​ការកើត​ជម្ងឺ​គាំង​បេះដូង និង ជម្ងឺ​បេះដូង បើ​ធៀប​ជាមួយ​អ្នកមិន​ពិសា​សោះ ឬ អ្នកពិសា​ច្រើន។ វា​ក៏​មាន​ព័ស្តុតាង​ដែល​ថា​ការពិសា​ស្រាបៀរ​ល្មម​អាច​បន្ថយ​ហានិភ័យ​នៃ​ការកើត​ជម្ងឺ​វិកលចរិក និង បន្ថយ​ហានិភ័យ​នៃ​ការកើត​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ II ផង​ដែរ។ ទោះជា​យ៉ាងនេះ​ក្តី វា​អនុវត្ត​ចំពោះ​តែ​ការពិសា​ក្នុង​កម្រិត​ល្មម ហើយ​ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ ការសិក្សា​បន្ថែម​ទៀត​កំពុង​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់។ ផ្ទុយ​មក​វិញ វា​ក៏​មាន​ព័ស្តុតាង​ដែល​ថា​ការប្រើប្រាស់​ភេស្ជជៈ​មាន​ជាតិ​ស្រវឹង​អាច​បង្កើន​ហានិភ័យ​នៃការកើត​ជម្ងឺ​មហារីក​សុដន់ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​សេនេទិក​ពី​កំណើត ឬ អ្នក​ដែល​បាន​ទទួល​ការព្យាបាល​ចាក់​បញ្ចូល​អ័រម៉ូន។ ការពិសា​ស្រាបៀរ​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ បើ​ប្រើប្រាស់​វា​ក្នុង​បរិមាណ​ល្មម។

សុខភាព​គឺ​ជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​រដ្ឋាភិបាល អង្គការ​សុខភាព និង អ្នកប្រើប្រាស់។ ដើម្បី​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជ្រើស​ជម្រើស​ដ៏​ត្រឹមត្រូវ យើង​គិត​ថា​វា​មាន​សារៈសំខាន់​ក្នុងការផ្តល់​នូវ​ទស្សនៈ​ពេញលេញ និង មាន​តុល្យភាព​ទាំង​លើ​ព័ត៌មាន​នៃ​ជាតិ​ស្រវឹង និង ទិដ្ឋភាព​អាហារូបត្ថម្ភ​នៃ​ស្រាបៀរ។

តើ​ជាតិស្រវឹង​ធ្វើ​អ្វី​ខ្លះ​ចំពោះ​រាងកាយ​របស់​អ្នក?

នៅពេល​អ្នក​ពិសា​ជាតិស្រវឹង រឿង​ពីរ​កើតឡើង៖ ដំបូង វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​របស់​អ្នក​ស្ងប់ស្ងាត់ បន្ទាប់​មក បើ​អ្នក​ពិសា​ច្រើន​ពេក វា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​កណ្តាល​នោះ​ក្តៅ​ក្រហាយ។

ការធ្វើ​ឲ្យ​ស្ងប់ស្ងាត់​អាច​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​សប្បាយ ឬ ទុក្ខ, សម្រាក ឬ ខឹង។ ការធ្វើ​ឲ្យ​វា​ក្តៅក្រហាយ​ដែល​គេ​ធ្លាប់​ហៅថា ភាពធីងធោង​ក្បាល អាច​ធ្វើ​ឲ្យ​ឈឺ​ក្បាល ចង់ក្អួត និង រោគ​សញ្ញា​មិនស្រួល​ខ្លួន​ផ្សេងទៀត។ ភាពស្រវឹង ឬ “ធីងធោង” ប៉ុណ្ណា ដែល​អ្នក​ទទួល​អារម្មណ៍ គឺ​អាស្រ័យ​លើ​អ្នកពិសា​ប៉ុណ្ណា, ពេល និង ល្បឿន​ដែល​អ្នក​ពិសា​លឿន​ប៉ុណ្ណា, ទម្ងន់​ខ្លួន​របស់​អ្នក និង ភេទ​របស់​អ្នក (ចំពោះ​ស្ត្រី​នឹង​មាន​កម្រិត​ជាតិ​ស្រវឹង​ក្នុង​ឈាម​ខ្ពស់ សម្រាប់​ការប្រើប្រាស់​បរិមាណ​ដូចគ្នា​នឹង​បុរស)។ វា​ក៏​អាស្រ័យ​លើ​កត្តា​ជាច្រើន​ដូចជា​ការ​ដែល​អ្នក​បាន​បរិភោគ​អាហារ​ប៉ុណ្ណា និង ពេលណា​ផងដែរ។

ជាតិស្រវឹង​អាច​ធ្វើ​ឲ្យ​ភាពរ៉ឺភ្លិច​របស់​អ្នកយឺត, ធ្វើ​ឲ្យ​អន់ថយ​ចលនា​រួមផ្តុំ​របស់អ្នក និង នាំ​ឲ្យ​ខូច​ភ្នែក​របស់​អ្នក។ វា​ក៏​អាច​បង្ក​ឲ្យ​ការចងចាំ​ភ្លឹកភ្លាំង ឬ សូម្បី​តែ​បាត់បង់​ស្មារតី។ ដូច្នេះ វា​ជា​គំនិត​មិន​ល្អ​ទាល់តែសោះ ក្នុង​ការបើកបរ​រថយន្ត ឬ ធ្វើ​សកម្មភាព​អ្វី​ផ្សេងទៀត​ដែល​ត្រូវការ​តុល្យភាព និង ចលនា​រួមផ្តុំ បន្ទាប់​ពី​ការពិសា​ជាតិស្រវឹង។

ជាតិស្រវឹង​ភាគច្រើន​ដែល​អ្នក​ពិសា​ត្រូវ​បាន​បំបាត់​ដោយ​ថ្លើម​របស់​អ្នក​ទៅ​ជា​ឧស្ម័ន​កាបូនិច និង ទឹក ប៉ុន្តែ​វា​អាច​ត្រូវការ​ពេល​ដល់​ទៅ​បី​ម៉ោង​ដើម្បី​ឲ្យ​រាងកាយ​របស់​អ្នក​ឈាន​ទៅ​ដល់​លក្ខណៈ​គ្មាន​ជាតិ​ស្រវឹង បន្ទាប់​ពី​ការពិសា​មួយកែវ​ប៉ុណ្ណោះ។ ជាតិ​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​អ្នក​កើនឡើង, បង្កើន​អត្រា​បេះដូង​លោត​របស់​អ្នក និង ធ្វើ​ឲ្យ​វា​លោត​ខុស​ប្រក្រតី។ ប្រសិន​បើ​អ្នក​ពិសា​ក្នុង​បរិមាណ​ច្រើន ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ វា​ពិត​ជា​អាច​បង្កើន​ទំហំ​នៃ​បេះដូង​របស់អ្នក និង បំផ្លាញ​ថ្លើម ព្រមទាំង​សរីរាង្គ​ផ្សេងទៀត​របស់​អ្នក។

សូម្បី​តែ​ការពិសា​ច្រើន​ពេក​ក្នុង​មួយ​លើក​ក៏​អាច​បង្ក​នូវ “ការបំពុល​ដោយ​ជាតិស្រវឹង​ខ្លាំងក្លា” ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​ដែរ។

តើ​ជាតិស្រវឹង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ដូចម្តេច?

មនុស្ស​មួយ​ចំនួន “កត់​សម្គាល់” ថា ការពិសា​ពីរ​កែវ​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​សម្រាក និង ទន់​ដៃ​ទន់​ជើង ឯ​អ្នកដទៃ​ទៀត​មាន​អារម្មណ៍​ទុក្ខសោក, រសាប់​រសល់ ឬ ឆេវឆាវ។ បរិមាណ​នៃ​ជាតិស្រវឹង​ដូចគ្នា​ក៏​អាច​ធ្វើ​ឲ្យ​រាងកាយ​ផ្លាស់​ប្តូរ​ផងដែរ គឺ​វា​ពិត​ជា​ពិបាក​ក្នុង​ការគ្រប់គ្រង​ខ្លួន​របស់​អ្នក ព្រោះ​ល្បឿន​ប្រតិកម្ម​របស់​អ្នក​ធ្លាក់ចុះ សូម្បី​តែ​ការស្តាប់ឮ និង ការដឹង​រស់ជាតិ​ក៏​ធ្លាក់ចុះ​ដែរ។ បន្ត​ការពិសា និង នៅពេល​អ្នក​ពិសា​កែវ​ទី​បី, បួន ឬ ប្រាំ ការវិនិច្ឆ័យ និង ហេតុផល​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់។

ការបន្ត​ពិសា និង ឥទ្ធិពល​នៃ​ជាតិស្រវឹង​កាន់តែ​មាន​ភាពធ្ងន់ធ្ងរ។ អ្នក​អាច​ក្លាយ​ជា​មនុស្ស​មាន​ចិត្ត​រំជួល, មុខ​ឡើង​ក្រហម, ឈ​មិន​នឹង ឬ និយាយ​មិន​បាន​ច្បាស់​ល្អ។ ការពិត​គឺ​ថា អ្នក​ស្រវឹង​ហើយ! ភ្លាមៗ​នោះ អ្នក​អាច​ដេក​សន្លប់ និង ភ្ញាក់ឡើង​នៅ​ថ្ងៃស្អែក​ដោយ​គ្មាន​ការចងចាំ​ពី​យប់​មុន​នោះ។ អ្នក​នឹង​សម្រាន្ត​យ៉ាង​លង់លក់​ដែរ មុនពេល​ភ្ញាក់ឡើង​មាន​ការ​ឈឺក្បាល ឆ្អល់​ក្តៅ​ដង្ហើម ចង់ក្អួត ឈឺ​សាច់ដុំ និង ស្ងួតមាត់។ សម្រាប់​ការព្យាបាល​ភាពធីងធោង​ទាំងនេះ (កាហ្វេ​ខ្មៅ, ការមុជ​ទឹក​ផ្កាឈូក​ត្រជាក់ ការស្រូប​យក​ខ្យល់​បរិសុទ្ធ ឬ ការធ្វើ​អ្វី​ផ្សេងទៀត) អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ឡើង ប៉ុន្តែ​មិន​បង្កើន​ល្បឿន​បញ្ចេញ​ជាតិ​ស្រវឹង​ចេញ​ពី​ខ្លួន​របស់​អ្នក​ឡើយ។ ខ្លួន​របស់​អ្នក​បំបាត់​ជាតិ​ស្រវឹង​ក្នុងអត្រា​មួយ​ប្រហែល​មួយ​ឯកតា ក្នុង​ពេល​មួយ​ម៉ោង​កន្លះ/ពីរ​ម៉ោង (មួយ​ឯកតា​គឺ​ស្រាបៀរ ២៥ សង់ទីលីត្រ)។

អ្នកប្រើប្រាស់​ជា​ប្រចាំ​អាច​មាន​អារម្មណ៍​ថា​ត្រូវការ​ពិសា​ច្រើន​ដើម្បី​អាច​ទទួល​វេទនារម្មណ៍​ដូចគ្នា ពីព្រោះ​ពួកគេ​បាន​បង្កើត​ភាពទទួល​ជាតិស្រវឹង​ខ្ពស់។ ភេទ អាយុ ចំណង​សេនេទិក ទំហំ និង ទម្ងន់​របស់អ្នក​ក៏អាច​ជះ​ឥទ្ធិពល​លើ​វិធី​ដែល​អ្នក “មានអារម្មណ៍” នៅពេល​អ្នក​ពិសា​ជាតិស្រវឹង​ផងដែរ។

សេចក្តី​ណែនាំ​អំពី​ការពិសា

ប្រទេស​ផ្សេងៗ​បោះពុម្ព​ផ្សាយ​សេចក្តី​ណែនាំ​ផ្សេងៗគ្នា។ ឧទាហរណ៍ សេចក្តីណែនាំ​ពី​របបអាហារ​នៅ​សហរដ្ឋ​អាមេរិក​មាន​ផ្នែក​ស្តីពី​ជាតិ​ស្រវឹង​ដែល​អាច​ចូល​ទៅ​មើល​បាន​តាម www.health.gov/dietaryguidelines។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ និង វេជ្ជបណ្ឌិត​ភាគ​ច្រើន​យល់​ស្រប​ថា បុរស​អាច​រីករាយ​នឹង​ជាតិ​ស្រវឹង​ក្នុង​មួយថ្ងៃ​ដោយ​សុវត្ថិភាព​ពី ១០ ទៅ ២០ ក្រាម (គឺ​ស្រាបៀរ ១២ អោនស៍ ពីរ​ដប) និង អាច​ទទួល​ការការពារ​មួយ​ចំនួន​ប្រឆាំង​នឹង​ជម្ងឺ​គាំង​បេះដូង​ពី​ការធ្វើ​ដូច្នោះ។ ស្ត្រី​បាន​ទទួល​ដំបូន្មាន​ឲ្យ​ពិសា​ក្នុង​កម្រិត ១០ ក្រាម ក្នុង​មួយ​ថ្ងៃ គឺ​ត្រឹម​ស្រា ឬ ស្រាបៀរ​មួយ​កែវ។

សេចក្តី​ណែនាំ​ទូទៅ​អំពី​ការពិសា​ជាតិ​ស្រវឹង

នៅពេល​អ្នក​ពិសា “កំហាប់​ជាតិ​ស្រវឹង​ក្នុងឈាម” (BAC) របស់​អ្នក​អាស្រ័យ​លើ​កត្តា​ជាច្រើន រួមមាន៖ តើ​អ្នក​ជា​បុរស ឬ ស្ត្រី? តើ​អ្នក​បាន​ពិសា​ជាតិ​ស្រវឹង​ច្រើន​ប៉ុណ្ណា? តើ​អ្នក​បាន​ពិសា​ជាតិ​ស្រវឹង​យូរ​ប៉ុណ្ណា​ហើយ? តើ​អ្នក​បាន​បរិភោគ​អាហារ​អ្វី​ខ្លះ? តើ​អ្នក​មាន​កម្ពស់ និង ទម្ងន់​ប៉ុន្មាន? តើ​ស្ថានភាព​សុខភាព​របស់​អ្នក​ដូចម្តេច?

ដោយសារ​ភាពខុសគ្នា​ទាំងនេះ និង ដោយសារ​ខ្លួន​របស់​អ្នក​ចាប់ផ្តើម​បំបាត់​ជាតិស្រវឹង ពេល​ដែល​អ្នក​ចាប់ផ្តើម​ពិសា វា​ពិបាក​ក្នុង​ការប្រាប់​អ្នក​ឲ្យ​ច្បាស់​ថា​ជាតិ​ស្រវឹង​ប៉ុណ្ណា​ដែល​មាន​នៅក្នុង​ខ្លួន​របស់​អ្នក​នៅពេល​ណា​មួយ​នោះ ឬ តើ​វា​ប៉ះពាល់​ដល់​អ្នក​ប៉ុណ្ណា។ អ្វី​ដែល​យើង​ដឹង​ច្បាស់​គឺ​ថា​ថ្លើម​របស់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ត្រូវការ​ពេល​ប្រហែល ២ ឬ ៣ ម៉ោង​ដើម្បី​បំបែក និង បំបាត់​ជាតិ​ស្រវឹង​ជា​មធ្យម ១៤ ក្រាម នៃ​ការពិសា​តាម​បទដ្ឋាន​មួយកែវ។

ដូច្នេះ​សូម​ចងចាំ​ថា បើ​អ្នក​ពិសា ២-៣ ឯកតា​នៃ​ស្រាបៀរ, ស្រា ឬ សុរា អ្នក​នៅ​តែ​អាច​មាន​ជាតិ​ស្រវឹង​មួយ​ចំនួន​នៅក្នុង​ឈាម​របស់​អ្នក ២ ឬ ៣ ម៉ោង​ក្រោយ​មក។ ការពិសា​ច្រើន​នៅ​ពេល​ល្ងាច អ្នក​នៅ​តែ​អាច​លើស​កម្រិត​ស្រប​ច្បាប់​សម្រាប់​ការ​បើកបរ​នៅ​ព្រឹក​បន្ទាប់។

មនុស្ស​ជាច្រើន​ពិសា​ជាតិ​ស្រវឹង​ច្រើន​តាម​ឱកាស ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​តូច​នៃ​ពួកគេ​គឺ​ជា​អ្នកប្រមឹក។ ប៉ុន្តែ​សូម្បី​តែ​ដូច្នោះ ភាពស្រវឹង​មិន​ដែល​មើល​ទៅ​ឃើញ​ល្អ និង មិន​ដែល​មាន​អារម្មណ៍​ល្អ​បន្ទាប់​ពី​នោះ​ឡើយ។ វា​មិន​ដែល​មាន​សុវត្ថិភាព​ពេញ​លេញ​ទេ ហើយ​អ្នក​ក៏​គួរ​តែ​ជៀស​វាង​ផងដែរ។ ការប្រើប្រាស់​ជាតិ​ស្រវឹង​ត្រឹមត្រូវ​អាច​មាន​ផលប្រយោជន៍​សម្រាប់​សុខភាព​របស់​អ្នក។ ការប្រើប្រាស់​បំពាន​លើ​ជាតិ​ស្រវឹង​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។

ដូច្នេះ​តើ​អ្វី​ជា​ការប្រើប្រាស់​ជាតិ​ស្រវឹង​ដ៏​ត្រឹមត្រូវ? អ្នកវិទ្យាសាស្ត្រ និង វេជ្ជបណ្ឌិត​ភាគ​ច្រើន​យល់ស្រប​ថា​បុរស​អាច​រីករាយ​នឹង​ជាតិស្រវឹង ៣ ឯកតា ក្នុង​មួយ​ថ្ងៃ (ស្រាបៀរ​ឯកតា ២៥ សង់ទីលីត្រ) និង អាច​ទទួល​បាន​នូវ​ការការពារ​មួយ​ចំនួន​ប្រឆាំង​នឹង​ជម្ងឺ​គាំង​បេះដូង​ពី​ការធ្វើ​ដូច្នោះ ជាពិសេស​នៅពេល​ដែល​ពួកគេ​មាន​អាយុ ៤៥ ឆ្នាំ និង លើស​ពី​នេះ។ ស្ត្រី​បាន​ទទួល​ដំបូន្មាន​ឲ្យ​ពិសា​ត្រឹមតែ​ពីរ​ឯកតា​ក្នុង​មួយ​ថ្ងៃ។

សេចក្តី​ណែនាំ​អំពី​ការពិសា​ជាតិ​ស្រវឹង​សម្រាប់​បុរស និង ស្ត្រី

សេចក្តី​ណែនាំ​អំពី​របប​អាហារ​របស់​រដ្ឋាភិបាល​អាមេរិក​ផ្តល់​ដំបូន្មាន​ឲ្យ​បុរស​ពិសា​ជាតិ​ស្រវឹង “ឲ្យល្មម”។ នេះ​មាន​ន័យ​ថា​ពិសា​តាម​បទដ្ឋាន​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស និង មួយ​កែវ​សម្រាប់​ស្ត្រី។ អ្នក​អាច​អាន​សេចក្តី​ណែនាំ​នេះ​ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​តាម www.health.gov/dietaryguidelines

សេចក្តី​ណែនាំ​តែ​មួយ​នេះ​ក៏​សង្កត់​ធ្ងន់​លើ​ហានិភ័យ​នៃ​ការពិសា​ជាតិ​ស្រវឹង​លើស​កំណត់​ផងដែរ។ ហានិភ័យ​លើ​សុខភាព​ដែល​បាន​រាយ​រួមមាន៖ ជម្ងឺ​លើស​ឈាម ជម្ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ជម្ងឺ​ក្រិន​ថ្លើម ជម្ងឺ​រលាក​លំពែង ជម្ងឺ​ខូច​ខួរ​ក្បាល និង មហារីក រួមទាំង​មហារីក​សុដន់​ផងដែរ។ ហានិភ័យ​នៃ​គ្រោះថ្នាក់​យានយន្ត និង របួស​ដទៃ​ទៀត ក៏ដូចជា​គ្រោះថ្នាក់​ក្នុង​អំឡុងពេល​មានគភ៌​ដែល​អាច​នាំ​ឲ្យ​រលូត​កូន ក៏​បាន​បញ្ជាក់​ផង​ដែរ។

វា​មាន​សារៈសំខាន់​ក្នុង​ការចងចាំ​ថា​ជាតិស្រវឹង​ជះ​ឥទ្ធិពល​ដល់​បុរស និង ស្ត្រី​ខុសគ្នា។ ដោយសារ​ស្ត្រី​មាន​ជាតិ​ទឹក​តិច​ជាង​បុរស​នៅ​ក្នុង​ខ្លួន​របស់​ពួកគេ ពួកគេ​អាច​ងាយ​ស្រវឹង​លឿន​ជាង​បុរស​ដែល​មាន​ទម្ងន់​ខ្លួន​ស្មើគ្នា ប៉ុន្តែ​ត្រូវការ​ពេល​វែង​ជាង​ដើម្បី​បំបាត់​ជាតិ​ស្រវឹង។

វា​ក៏​មាន​ផលប្រយោជន៍​ដល់​សុខភាព​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​ជាតិ​ស្រវឹង​ល្មម​ផង​ដែរ។ វា​អាច​បន្ថយ​ហានិភ័យ​នៃ​ការកើត​ជម្ងឺ​គាំង​បេះដូង ដែល​ភាគច្រើន​មាន​លើ​បុរស​អាយុ​លើស​ពី ៤៥ ឆ្នាំ និង ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​៥៥ ឆ្នាំ។ ប៉ុន្តែ​កត្តា​ដទៃទៀត​ក៏​ដើរ​តួ​សំខាន់​ផង​ដែរ រួមមាន​របប​អាហារ​ដែល​មាន​សុខភាព​ល្អ,លំហាត់​ប្រាណ ការមិន​ជក់​បារី និង ការរក្សា​ទម្ងន់​ខ្លួន​ដែល​មាន​សុខភាព​ល្អ។

មនុស្ស​ដែល​មិន​គួរ​ពិសា​ជាតិ​ស្រវឹង

សេចក្តី​ណែនាំ​សម្រាប់​ការប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​នៅទីនេះ​គ្រាន់​តែ​ជា​សេចក្តី​ណែនាំ​ប៉ុណ្ណោះ។ វា​អាច​ជួយ​អ្នក​ពិសា​ក្នុង​បរិមាណ​ល្មម ប៉ុន្តែ​ចុងក្រោយ បុគ្គល​ម្នាក់ៗ​នៅ​តែ​ត្រូវ​ទទួល​ខុសត្រូវ​លើ​អ្វី​ដែល​ពួកគេ​ប្រើប្រាស់។ ទោះជា​យ៉ាង​នេះ​ក្តី មនុស្ស​មួយ​ចំនួន​ត្រូវ​ដឹង​បន្ថែម​ទៀត​អំពី​ហានិភ័យ​នៃ​ជាតិ​ស្រវឹង។

មនុស្ស​ខាងក្រោម​មិនគួរ​ពិសា​ជាតិ​ស្រវឹង​ទាល់​តែ​សោះ៖

  • កូនក្មេង និង ក្មេងជំទង់។
  • មនុស្ស​ដែល​មិន​អាច​ពិសា​ត្រឹម​កម្រិត​ល្មម – អ្នកប្រមឹក​អាច​រើ​ឡើង​វិញ, អ្នក​ផឹក​មាន​បញ្ហា និង អ្នក​ដែល​មាន​ប្រវត្តិ​គ្រួសារ​មាន​បញ្ហា​នឹង​ជាតិ​ស្រវឹង។
  • ស្ត្រី​ដែល​មាន​គភ៌ ឬ អាច​មាន​គភ៌
  • មនុស្ស​ដែល​គ្រោង​បើកបរ, ដំណើរការ​គ្រឿង​ម៉ាស៊ីន ឬ ធ្វើ​សកម្មភាព​ដែល​ត្រូវការ​ការផ្តោត​អារម្មណ៍, ជំនាញ ឬ ចលនា​រួមផ្តុំ។
  • មនុស្ស​ដែល​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា ឬ ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ដែល​អាច​អន្តរកម្ម​ជាមួយ​ជាតិ​ស្រវឹង។

ការពិសា​ដែល​មាន​គ្រោះថ្នាក់

នៅក្នុង​ស្ថានភាព​មួយចំនួន និង សម្រាប់​មនុស្ស​ដែល​មាន​ស្ថានភាព​សុខភាព​មួយ​ចំនួន ការពិសា​ជាតិស្រវឹង​ក្នុង​បរិមាណ​ណា​ក៏​ដោយ ក៏​អាច​បង្កើត​នូវ​ហានិភ័យ​យ៉ាង​សំខាន់​ចំពោះ​សុខភាព និង សុវត្ថិភាព​ដែរ។

ការពិសា​ជាតិស្រវឹង និង ការបើកបរ

សារ​នេះ​គឺ​ច្បាស់​ល្អ៖ ជាតិស្រវឹង និង ការបើកបរ​គឺ​ជា​ល្បាយ​នៃ​ការស្លាប់។ វិធី​ដែល​មាន​សុវត្ថិភាព​បំផុត​គឺ បើ​អ្នក​កំពុង​គ្រោង​បើកបរ ចូរកុំ​ពិសា​ជាតិស្រវឹង។ ការបើកបរ​ដោយ​សុវត្ថិភាព​ត្រូវការ​នូវ​ការមើល​ឃើញ​ច្បាស់​ល្អ, ស្តាប់​ឮ​ល្អ និង ប្រតិកម្ម​លឿន។ ជាតិស្រវឹង​ធ្វើ​ឲ្យ​ធាតុ​ទាំង​បី​នេះ​អន់ខ្សោយ។ តាម​ពិត សមត្ថភាព​របស់​អ្នក​ក្នុង​ការបើកបរ​ដោយ​សុវត្ថិភាព​អាច​ត្រូវ​បាន​បន្ថយ​នៅ​កម្រិត​ជាតិស្រវឹង​ក្នុង​ឈាម​ក្រោម​ដែនកំណត់​ស្រប​ច្បាប់ ដោយ​អាស្រ័យ​លើ​អាហារ​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​បាន​បរិភោគ, នៅ​ពេលណា, អារម្មណ៍​របស់​អ្នក​ដូចម្តេច, អាហារ​រលាយ​ក្នុង​រាងកាយ​របស់​អ្នក និង កម្រិត​នៃ​ភាពអស់​កម្លាំង​របស់​អ្នក។

ដូច្នេះ បើ​អ្នក​ពិសា​ជាតិស្រវឹង​ក្នុង​បរិមាណ​ណាមួយ និង បើកបរ អ្នក​ពិត​ជា​កំពុង​ប្រថុយ​នឹង​គ្រោះថ្នាក់​នៃ​ការសម្លាប់ ឬ ការធ្វើ​ឲ្យ​របួស​ដល់​ខ្លួន​របស់​អ្នក និង អ្នកដទៃ។ អ្នក​ក៏​អាច​ត្រូវ​បាន​ចាប់ខ្លួន និង ផ្តន្ទាទោស​ពី​ការបើកបរ​ពេល​ស្រវឹង ដែល​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ប្រាក់​ពិន័យ, ការបាត់បង់​ប័ណ្ណ​បើកបរ និង សូម្បី​តែ​ការជាប់​ពន្ធ​ធនាគារ។

ហានិភ័យ​ទាំងនេះ​គឺ​ពិត​ជា​ខ្ពស់​ណាស់៖ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ជ្រើស​ជម្រើស​ត្រឹមត្រូវ។

ការពិសា​ជាតិស្រវឹង​នៅ​កន្លែង​ធ្វើការ

ការប្រើប្រាស់​ជាតិស្រវឹង​នៅ​កន្លែង​ធ្វើការ សូម្បី​តែ​ក្នុង​កម្រិត​ទាប​បំផុត​ក៏ដោយ ក៏​អាច​បង្ក​បញ្ហា​ធំ​បាន​ដែរ ដោយ​វា​អាច​ប៉ះ​ពាល់​ដល់​ការវិនិច្ឆ័យ​របស់​អ្នក និង ជំនាញ​គ្រឿង​ម៉ាស៊ីន​របស់​អ្នក។ ជាធម្មតា វា​គ្មាន​កម្រិត​ណាមួយ​នៅ​ពី​ក្រោម​អ្វី​ដែល​អ្នក​មិន​ទទួល​ការប៉ះពាល់​នោះឡើយ។ តាមពិត ភាពធីងធោង​អាច​ធ្វើ​ឲ្យ​ការប្រតិបត្តិ​របស់​អ្នក​អន់ខ្សោយ បើ​ទោះបី​ជា​កំហាប់​ជាតិស្រវឹង​នៅក្នុង​ឈាម​របស់​អ្នក​អាច​ស្មើ​សូន្យ​ក៏​ដោយ។

ការពិសា​ជាតិស្រវឹង​នៅ​កន្លែង​ធ្វើ​ការ​អាច​បង្ក​បញ្ហា​ក្នុង​រយៈពេល​ខ្លី និង វែង។ ក្នុង​រយៈពេល​ខ្លី គឺ​កម្រិត​ជាតិស្រវឹង​ក្នុង​ឈាម​ដែល​បាន​កើនឡើង ធ្វើ​ឲ្យ​ប្រសិទ្ធិភាព​ការងារ និង សុវត្ថិភាព​របស់​អ្នក​ស្ថិត​ក្នុង​ហានិភ័យ ដែល​នាំ​ឲ្យ​មាន​កំហុស​ក្នុង​ការវិនិច្ឆ័យ និង គ្រោះថ្នាក់​ដោយ​ចៃដន្យ។ ក្នុង​រយៈពេល​វែង គឺ​ការពិសា​ជាតិ​ស្រវឹង​យូរ​អង្វែង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សង្គម ផ្លូវចិត្ត និង វេជ្ជសាស្ត្រ​ជាច្រើន រួមទាំង​ភាពប្រមឹក។ ការពិសា​ច្រើន​ក្នុង​រយៈពេលវែង អ្នក​នឹង​ទំនង​ជា​បាត់បង់​ការងារ​ដោយសារ​ជម្ងឺ ហើយ​រាងកាយ និង ជំនាញ​ទាក់ទង​របស់​អ្នក​កាន់​តែ​ឆាប់​ខូច។

ការពិសា​ជាតិស្រវឹង និង កីឡា

ជាតិ​ស្រវឹង និង កីឡា​ដែល​សកម្ម​មិន​លាយ​ចូល​គ្នា​បាន​ល្អ​ឡើយ។ បើ​អ្នក​គ្រោង​ហាត់ប្រាណ សូម​កុំ​ពិសា​ជាតិ​​ស្រវឹង។ ជាតិ​ស្រវឹង​ពន្លឿន​ជីពចរ និង អត្រា​ដក​ដង្ហើម​របស់​អ្នក និង ធ្វើ​ឲ្យ​អ្នក​ខ្សោះ​ទឹក​ផងដែរ ដូច្នេះ​ស្ថានភាព​រាងកាយ​របស់​អ្នក​ទទួល​រង​ភ្លាមៗ។ សមត្ថភាព​របស់​អ្នក​ក្នុង​ការទទួល​អារម្មណ៍​ឈឺចាប់​ក៏​ថយចុះ​ផងដែរ ដែល​វា​បង្កើន​ហានិភ័យ​នៃ​ការរង​របួស។ អ្នក​នឹង​ចំណាយ​ច្រើន​សម្រាប់​ការពិសា​ជាតិស្រវឹង​បន្ទាប់​ពី​លំហាត់​ប្រាណ ពីព្រោះ​នៅពេល​មាន​កម្រិត​សំណើម​ទាប​នៅក្នុង​ខ្លួន​របស់​អ្នក អ្នក​នឹង​បំបែក​អាស៊ីតឡាទិក​មិន​សូវ​មាន​ប្រសិទ្ធិភាព ដែល​ធ្វើ​ឲ្យ​ឈឺ​អវយវៈ។

ការពិសា​ជាតិ​ស្រវឹង​ក្នុង​អំឡុងពេល​មាន​គភ៌

ការស្រាវជ្រាវ​បង្ហាញ​ថា សូម្បី​តែ​កម្រិត​ជាតិ​ស្រវឹង​ទាប​ខ្លាំង​ក៏​អាច​ធ្វើ​ឲ្យ​គភ៌​របស់​មនុស្ស​ខូច​ដែរ ដូច្នេះ​ការពិសា​ជាតិ​ស្រវឹង​ក្នុង​អំឡុងពេល​មាន​គភ៌​គឺ​មាន​ហានិភ័យ​ពិតៗ។

ជាតិស្រវឹង​ទាំង​ឡាយ​ដែល​អ្នកពិសា​ក្នុង​អំឡុងពេល​មាន​គភ៌​នឹង​ចូល​ទៅ​ដល់​សុក ដូច្នេះ​នៅពេល “ម្តាយ” ពិសា កូន​របស់​នាង​ក៏​បាន​ទទួល​ផងដែរ។ តាមពិត កំហាប់​នៃ​ជាតិស្រវឹង​នៅ​ក្នុង​ឈាម​របស់​ទារក​នឹង​មាន​ដូចគ្នា​នឹង​ម្តាយ​របស់​វា ហើយ​ទារក​ដែល​មិន​ទាន់​កើត​មិន​អាច​ដំណើរការ​វា​ក្នុង​អត្រា​មួយ​ដូចគ្នា​ឡើយ និង អាច​មាន​ជាតិ​ស្រវឹង​នៅក្នុង​ឈាម​របស់​វា​ដល់​ទៅ ២៤ ម៉ោង។

ការប្រើប្រាស់​បំពាន​យ៉ាង​រ៉ាំរ៉ៃ​លើ​ជាតិ​ស្រវឹង

វា​ពិត​ជា​លំបាក​ក្នុង​ការដឹង​ពី​ភាគរយ​នៃ​មនុស្ស​ដែល​ពិសា​លើស​ក្នុង​អំឡុងពេល​វែង​មួយ តាម​ពិត​ការបង្ហាញ​ដ៏ល្អ​បំផុត​ដែល​យើង​កម្រិត​ការប្រើប្រាស់​បំពាន​យ៉ាង​រ៉ាំរ៉ៃ​លើ​ជាតិ​ស្រវឹង​គឺ​ចំនួន​នៃ​មរណភាព​បណ្តាល​ពី​ជម្ងឺ​ក្រិន​ថ្លើម។

ជម្ងឺ​ក្រិន​ថ្លើម​មានន័យថា ជាលិកា​ថ្លើម​ធម្មតា​ត្រូវ​បាន​ជំនួស​ដោយ​កោសិកា​មិន​ធ្វើ​មុខងារ។ ស្ថានភាព​នេះ​ច្រើន​បង្ក​ឡើង​ដោយ​ការប្រើប្រាស់​បំពាន​យ៉ាងរ៉ាំរ៉ៃ​លើ​ជាតិ​ស្រវឹង គឺថា​មាន​ពេល​ខ្លះ ពេល​មនុស្ស​បាន​ពិសា​ច្រើន​ក្នុង​អំឡុងពេល ១០ ឬ ២៥ ឆ្នាំ។
ការពិសា​លើស​ក្នុង​អំឡុងពេល​យូរ​ក៏​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ដទៃទៀត​ជាច្រើន​ផងដែរ រួមទាំង​ជម្ងឺ​បេះដូង មហារីក និង ភាពប្រមឹក។

ភាពប្រមឹក

ភាពពឹងផ្អែក​លើ​ជាតិ​ស្រវឹង ឬ “ភាពប្រមឹក” គឺ​ជា​ស្ថានភាព​ជាក់លាក់​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ពឹងផ្អែក​លើ​ជាតិស្រវឹង​ទាំង​ខាង​រាងកាយ និង ផ្លូវចិត្ត។

តាម​ពាក្យ​ធម្មតា អ្នកប្រមឹក​គឺ “ញៀន” នឹង​ជាតិ​ស្រវឹង។ បើ​ពួកគេ​ឈប់​ពិសា​ជាតិ​ស្រវឹង ពួកគេ​ទទួល​រង​នូវ​រោគ​សញ្ញា​ប្រឆាំង​ភាពញៀន​ខាង​រាងកាយ និង ផ្លូវចិត្ត និង ចង់​ពិសា​ជាតិស្រវឹង​ខ្លាំង។ បរិមាណ​នៃ​ការប្រើប្រាស់​ជាតិ​ស្រវឹង​មិន​មែន​ជា​រោគ​សញ្ញា​ផ្ទាល់​នៃ​ជម្ងឺ​នេះ​ទេ ទោះបី​ជា​ការពិសា​ជាតិស្រវឹង​លើស​ចំនួន​ក្នុង​រយៈពេលវែង​អាច​នាំ​ទៅ​ដល់​ការវិវឌ្ឍន៍​ដោយ​ខ្លួន​វា​ក៏ដោយ។ កត្តា​សេនេទិក​ក៏​មាន​សារៈសំខាន់​ផងដែរ ដូច្នេះ​វា​ជា​ការល្អ​ក្នុង​ការស្គាល់​ពី​ប្រវត្តិគ្រួសារ​របស់​អ្នក នៅពេល​អ្នក​មាន​ការព្រួយបារម្ភ​ពី​ជាតិ​ស្រវឹង។

បើ​អ្នក​មាន​បញ្ហា​គ្រប់គ្រង​ការពិសា​ជាតិ​ស្រវឹង​របស់​អ្នក​ក្នុង​កម្រិត​ល្មម អ្នក​គួរ​ស្វែងរក​ដំបូន្មាន​វេជ្ជសាស្ត្រ ពីព្រោះ​ផលវិបាក​នៃ​ភាពប្រមឹក​អាច​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ទទួលរង,មិត្តភក្តិ​របស់​គេ និង គ្រួសារ​របស់​គេ។

គោលការណ៍​នៃ​ជាតិស្រវឹង

សេចក្តីថ្លែង​អំពី​គោលការណ៍​នៃ​ជាតិ​ស្រវឹង​របស់​យើង​កំណត់​នូវ​បទដ្ឋាន និង ព្រំដែន ព្រមទាំង​ណែនាំ​សកម្មភាព​របស់​យើង​លើ​បញ្ហា​ទាំងអស់​ដែល​ទាក់ទង​នឹង​ជាតិស្រវឹង។

មនុស្ស​ជា​ច្រើន​លាន​នាក់​នៅលើ​ពិភពលោក​រីករាយ​នឹង​ស្រាបៀរ​របស់​យើង និង ពិសា​វា​ក្នុង​កម្រិត​ល្មម ជា​ផ្នែក​មួយ​នៃ​ជីវិត​រស់នៅ​ដ៏​វិជ្ជមាន។ ពិត​ណាស់ មនុស្ស​មួយ​ចំនួន​មិន​ពិសា​ដោយ​មាន​ទំនួល​ខុសត្រូវ​ឡើយ ហើយ​សម្រាប់​ពួកគេ ជាតិស្រវឹង​អាច​បង្ក​នូវ​ភាពលំបាក​ពិតប្រាកដ តាម​ដែល​វា​អាច សម្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន​ពួកគេ។ តបត​មក​វិញ រដ្ឋាភិបាល​មួយ​ចំនួន​ព្យាយាម​កម្រិត​ផលិតកម្ម ការលក់ ការផ្សព្វផ្សាយ​ទីផ្សារ និង ការប្រើប្រាស់​ជាតិ​ស្រវឹង រួមទាំង​ស្រាបៀរ​ផងដែរ។

យើង​មិន​គិត​ថា​នេះ​គឺ​ជា​វិធី​ដ៏​ល្អ​ដើម្បី​បង្ហាញ​ពី​បញ្ហា​នៃ​ការពិសា​ជាតិស្រវឹង​ដោយ​គ្មាន​ទំនួលខុសត្រូវ​ឡើយ។ ជា​ការពិត វា​មាន​ផល​ប៉ះពាល់​ដ៏​ធំធេញ​លើ​អ្នកប្រើប្រាស់​ដែល​រីករាយ​នឹង​ស្រាបៀរ ស្រា និង សុរា​ដោយ​មាន​ទំនួល​ខុសត្រូវ។ យើង​ជឿ​ថា​វិធានការ​កាន់តែ​ជាក់លាក់ និង ផ្តោត​ឲ្យ​ចំ​គោលដៅ​គឺ​ត្រូវការ​ដើម្បី​ជួយ​មនុស្ស​ដែល​មាន​បញ្ហា​ក្នុង​ការពិសា​ជាតិ​ស្រវឹង នៅពេល​ដែល​អ្នកប្រើប្រាស់​ភាគច្រើន​នឹង​ទទួល​អាកប្បកិរិយា​ទទួល​ខុសត្រូវ បើ​ពួកគេ​បាន​ទទួល​ដំណឹង​អំពី​ផល​ប៉ះពាល់​នៃ​ជាតិស្រវឹង។
គោលការណ៍​នៃ​ជាតិស្រវឹង​របស់​យើង​កំណត់​នូវ​បទដ្ឋាន និង ព្រំដែន​ដែល​ជូនដំណឹង​អំពី​គំនិត​របស់​យើង និង ណែនាំ​សកម្មភាព​របស់​យើង​លើ​បញ្ហា​ទាំងអស់​ដែល​ទាក់ទង​នឹង​ជាតិ​ស្រវឹង។

គ្រួសារ & ជាតិស្រវឹង

ការសិក្សា​ជាច្រើន​បង្ហាញ​ថា​ឥទ្ធិពល​ដ៏​ធំ​លើ​អាកប្បកិរិយា និង ជម្រើស​របស់​កូនក្មេង និង ក្មេង​ជំទង់​គឺ​ឪពុកម្តាយ និង មិត្តភក្តិ ដូច្នេះ​វា​ពិត​ជា​ត្រឹមត្រូវ​ក្នុង​ការស្នើ​ឲ្យ​ឪពុកម្តាយ​ចូលចិត្ត​ជាតិ​ស្រវឹង​ដោយ​មាន​ទំនួលខុសត្រូវ ធ្វើ​ជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​ឲ្យ​កូន​របស់​ពួកគេ​ធ្វើ​តាម​នៅ​ពេល​អនាគត។
មិន​ថា​អ្នក​ពិសា​ជាតិស្រវឹង ឬ អត់ទេ បើ​អ្នក​មាន​កូន​តូចៗ អ្នក​គួរ​និយាយ​ជាមួយ​ពួកគេ​អំពី​ហានិភ័យ​ដែល​ទាក់ទង​ជាមួយ​នឹង​ការពិសា​ដែល​មិន​សមស្រប ដោយ​សង្កត់​ធ្ងន់​លើ​ព័ត៌មាន​ដែល​ថា​ការទិញ និង/ឬ ការពិសា​ជាតិស្រវឹង​ក្រោម​អាយុ​គឺ​ខុសច្បាប់ និង ចងចាំ​ថា​ការផ្គត់ផ្គង់​ជាតិ​ស្រវឹង​ដល់​មនុស្ស​ក្រោម​អាយុ​ក៏​ជា​បទល្មើស​ផងដែរ។

ការអប់រំ​អំពី​តម្លៃ​សង្គម និង គោលការណ៍​ផ្ទាល់​ខ្លួន​គឺ​ពិត​ជា​សំខាន់ ហើយ​ឪពុកម្តាយ​អាច​ជួយ​បង្រៀន​កូន​របស់​ពួក​គេ​អំពី​ផលប្រយោជន៍​នៃ​អាហារ​ដែល​មាន​សុខភាព​ល្អ លំហាត់​ប្រាណ​ជា​ប្រចាំ និង អាកប្បកិរិយា​ដែល​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ជាតិ​ស្រវឹង។ នៅពេល​ដ៏​ត្រឹមត្រូវ អាច​មុន​ពេល​ពិធី​ជប់​លៀង​នៅ​សាលា ឪពុកម្តាយ​អាច “ចាប់ផ្តើម​ការពិភាក្សា” អំពី​ជាតិ​ស្រវឹង។
គោលបំណង​នេះ​គឺ​ដើម្បី​ផ្តល់​ឲ្យ​ក្មេង​នូវ​ភាពជឿជាក់​ចំពោះ​ការវិនិច្ឆ័យ​ផ្ទាល់ខ្លួន​របស់​ពួកគេ និង និយាយ​ថា “ទេ” ចំពោះ​ការ​ពិសា​ក្រោម​អាយុ សូម្បី​តែ​ក្នុង​ករណី​ដែល​មិត្តភក្តិ​ដាក់​សម្ពាធ​ជម្រុញ​ឲ្យ​ផឹក​ក៏​ដោយ។ ដើម្បី​ធ្វើ​ដូច្នេះ យើង​ជឿជាក់​ថា​ពួកគេ​ត្រូវការ​រូបភាព​ពេញលេញ​មួយ។ ពួកគេ​ត្រូវ​យល់​ពី​គ្រោះថ្នាក់ ប៉ុន្តែ​ដឹង​ពី​ភាពសប្បាយ​រីករាយ​នៃ​ជាតិ​ស្រវឹង​ផងដែរ។

សំណួរ​សួរញឹកញាប់

នេះ​គឺ​ជា​ចម្លើយ​ចំពោះ​សំណួរ​ដែល​បាន​សួរ​ញឹកញាប់​បំផុត​អំពី​ជាតិស្រវឹង និង ផល​ប៉ះពាល់​របស់​វា។

តើ​ជាតិ​ស្រវឹង​ធ្វើ​អ្វី​ខ្លះ​ចំពោះ​អ្នក​នៅពេល​អ្នក​ពិសា​វា?

ពិសា​ស្រាបៀរ, ស្រា ឬ សុរា​មួយ​កែវ នោះ​ជាតិស្រវឹង​ដែល​វា​មាន​នឹង​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​របស់​អ្នក​តាម​ប្រព័ន្ធ​រំលាយ​អាហារ និង ចែកចាយ​ពេញ​រាងកាយ​របស់​អ្នក ក្នុង​រយៈពេល​ពីរ​បី​នាទី។ ចំណី​អាហារ​ទាំងឡាយ​ណា​នៅក្នុង​ក្រពះ​របស់​អ្នក​នឹង​ពន្យឺត​អត្រា​កិន​នៅពេល​មាន​វា ប៉ុន្តែ​ភ្លាមៗ នៅពេល​ដែល​ជាតិស្រវឹង​ចូល​ដល់​ខួរក្បាល​របស់​អ្នក វាប៉ះ​ពាល់​ដល់​មណ្ឌល​គ្រប់គ្រង​រាងកាយ​របស់​អ្នក ដែល​ធ្វើ​ឲ្យ​មាន​ភាពស្រវឹង។ តាម​បញ្ញត្តិ​ទូទៅ ក្រោយ​មក អ្នក​នឹង “បំបាត់” ជាតិ​ស្រវឹង ១ កែវ​បទដ្ឋាន​ (ស្រាបៀរ​មាន​ជាតិ​ស្រវឹង ៥% ចំណុះ ២៥ សង់ទីលីត្រ) ក្នុង​រយៈពេល​ពី​មួយ​ម៉ោង​កន្លះ​ទៅ​ពីរ​ម៉ោង។

តើ​មនុស្ស​ផ្សេងគ្នា “បំបាត់” ជាតិ​ស្រវឹង​ក្នុង​កម្រិត​មួយ​ផ្សេងគ្នា​ឬ​ទេ ហើយ​តើ​ស្រាបៀរ​មួយ​កែវ​អាច​ជា​ស្រាបៀរ​មួយ​កែវ​ច្រើន​ខ្លាំង​ឬទេ?

មនុស្ស​ភាគច្រើន​បំបាត់​ជាតិ​ស្រវឹង​ក្នុង​អត្រា​ដូចគ្នា គឺ​ប្រហែល ១ កែវ​បទដ្ឋាន រាល់​ពីរ​ម៉ោង។ ស្ថានភាព​សុខភាព​មួយ​ចំនួន ឬ ឱសថ​ខ្លះ​អាច​ពន្យឺត​អត្រា​នេះ​ឲ្យ​ធ្លាក់ចុះ និង បង្កើត​កម្រិត​ជាតិ​ស្រវឹង​ក្នុង​ឈាម​មធ្យម​ខ្ពស់​ជាង បន្ទាប់​ពី​ពិសា​ពីរ​បី​កែវ។ ភាពញឹកញាប់​ដែល​អ្នក​ពិសា​ពិត​ជា​មិន​ប៉ះពាល់​ដល់​ល្បឿន​ដែល​អ្នក​ស្រូប​ជាតិ​ស្រវឹង​ឡើយ គឺ​ទម្ងន់ និង ភេទ​ទេ​ដែល​ជា​កត្តា​មាន​សារៈសំខាន់។ ផ្ទុយ​មក​វិញ អ្នក​ពិសា​ញឹកញាប់​ទំនង​ជា​កត់​សម្គាល់​ឃើញ​ថា ភាពដឹង​ដែល​ជាតិ​ស្រវឹង​បង្កើត មាន​តិច​ជាង​អ្នក​ពិសា​មិន​ទៀង​ទាត់ ហើយ​ការពិត​នោះ​គឺ​ថា ម្នាក់ៗ “ធ្លាប់​ទទួល​បទពិសោធន៍” ពី​ជាតិស្រវឹង​តាម​វិធី​ផ្ទាល់ខ្លួន​របស់​ពួកគេ។

តើ​បរិមាណ​នៃ​ជាតិស្រវឹង​ប៉ុណ្ណា​ដែល​មាន​សុវត្ថិភាព​ក្នុង​ការពិសា?

វា​មាន​ការលែងលែង ប៉ុន្តែ​ការពិសា​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​មិន​គួរ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ណា​មួយ​ដល់​បុរស​ពេញវ័យ​ភាគច្រើន​ឡើយ ហើយ​ស្ត្រី និង មនុស្ស​ចាស់​ភាគច្រើន​អាច​ពិសា​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ដោយ​សុវត្ថិភាព (ការពិសា “មួយ​កែវ” គឺ​ស្រាបៀ​រចំណុះ ១២ អោនស៍, ស្រា​មួយ​កែវ​ចំណុះ ៥ អោនស៍ ឬ សុរា​មួយ​កូន​កែវ​ចំណុះ ១,៥ អោនស៍)។ មនុស្ស​មួយ​ចំនួន​មិនគួរ​ពិសា​ទាល់​តែ​សោះ ពីព្រោះ​ហានិភ័យ​គឺ​មាន​ខ្ពស់​ខ្លាំង។ អ្នក​ទាំងនោះ​រួមមាន​អ្នក​ដែល​គ្រោង​បើក​បរ ឬ ធ្វើ​អ្វី​ផ្សេងទៀត​ដែល​តម្រូវ​នូវ​ភាពដឹង​ខ្លួន, ចលនា​រួមផ្តុំ និង តុល្យភាព, មនុស្ស​ដែល​មាន​ស្ថានភាព​វេជ្ជសាស្ត្រ​ជាក់​លាក់, ស្ត្រី​មាន​គភ៌ (និង ស្ត្រី​ដែល​គ្រោង​មាន​គភ៌) និង ក្មេង​ដែល​មាន​អាយុ​ក្រោម​អាយុ​ស្រប​ច្បាប់​អាច​ពិសា​ជាតិ​ស្រវឹង។

តើ​ជាតិស្រវឹង​មាន​ផល​ប៉ះពាល់​ដល់​ស្ត្រី​តាម​វិធី​ផ្សេង​ខុស​ពី​បុរស​មែនទេ?

ចម្លើយ​គឺ មែន។ រាងកាយ​របស់​ស្ត្រី​មាន​ជាតិ​ទឹក​តិច​ជាង​បុរស​ដែល​នេះ​មានន័យថា​បរិមាណ​នៃ​ជាតិស្រវឹង​ដូចគ្នា​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ស្ត្រី​ជាង​បុរស។

តើ​ជាតិស្រវឹង​ល្អ​ចំពោះ​បេះដូង​របស់​អ្នក​ឬទេ?

ការស្រាវជ្រាវ​ស្នើ​ថា​មនុស្ស​ពេញវ័យ​ដែល​ពិសា​ល្មម (ពីរកែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស, មួយ​កែវ​សម្រាប់​ស្ត្រី) គឺ​ទំនង​ទទួល​រង​ជម្ងឺ​គាំង​បេះដូង​តិចជាង​អ្នក​ដែល​ពិសា​ច្រើន ឬ មិន​ពិសា​ទាល់​តែ​សោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការស្រាវជ្រាវ​នេះ​គឺ​នៅ​តែ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ ដូច្នេះ​អ្នកពិសា​មិន​បាន​ទទួល​ដំបូន្មាន​ឲ្យ​ចាប់ផ្តើម​ការពិសា​ច្រើន ឬ អ្នក​មិន​ពិសា​ត្រូវ​ចាប់​ផ្តើម​ការពិសា​ជាតិ​ស្រវឹង​ដើម្បី​សុខភាព​របស់​ពួកគេ​ឡើយ។

តើ​ជាតិ​ស្រវឹង​មាន​ផល​ប៉ះពាល់​អ្វី​លើ​ក្រពះ​ទទេ ឬ ពេញ?

ប្រសិន​បើ​ក្រពះ​របស់​អ្នក​ពេញ លំហូរ​នៃ​ជាតិ​ស្រវឹង​ទៅ​ពោះវៀន​ធំ​គឺ​ត្រូវ​បាន​ពន្យឺត ហើយ​នេះ​ក៏​អាច​បន្ថយ​អត្រា​ដែល​រាងកាយ​របស់​អ្នក​ស្រូប​វា​ដែរ។ ដូច្នេះ​បន្ទាប់​ពី​បរិភោគ ឥទ្ធិពល​នៃ​ជាតិស្រវឹង​ប្រហែល​ជា​ត្រូវការ​ពេល​វែង​ដើម្បី​លេច​រូបរាង​ឡើង ហើយ​កម្រិត​ជាតិស្រវឹង​នៅក្នុង​ឈាម​នឹង​មិន​ខ្ពស់​ដូច​ពេល​ដែល​អ្នកពិសា​ពេល​ក្រពះ​ទទេ​ឡើយ។ ផ្ទុយមកវិញ ជាតិ​ស្រវឹង​ទាំងអស់​នៅក្នុង​ខ្លួន​របស់​អ្នក​នឹង​ត្រូវការ​ពេលវែង​ដើម្បី “បំបាត់” ឲ្យ​អស់​ចំពោះ​ក្រពះ​ពេញ។

តើ​វា​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ​ក្នុង​ការពិសា​ក្នុង​អំឡុងពេល​មាន​គភ៌?

ដំបូន្មាន​ដ៏​ល្អ​បំផុត​គឺ​មិន​ត្រូវ​ពិសា​ជាតិ​ស្រវឹង​ទាល់​តែ​សោះ​ក្នុង​អំឡុងពេល​មានគភ៌។ ជាតិ​ស្រវឹង​អាច​មាន​ឥទ្ធិពល​បង្ក​អន្តរាយ​មួយ​ចំនួន​លើ​ទារក​ដែល​មិន​ទាន់​កើត។ បរិមាណ​យ៉ាង​តិច ដូចជា​ស្រាបៀរ​មួយ​កែវ​តូច​ម្តង ឬ ពីរ​ដង​ក្នុង​មួយ​សបា្តហ៍​ប្រហែល​ជា​មិន​បង្ក​អន្តរាយ​ឡើយ ប៉ុន្តែ​ដោយសារ​គ្មាន​កម្រិត​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា​មាន​សុវត្ថិភាព​ប្រាកដ សូម​ជៀសវាង​ការពិសា​ជាតិ​ស្រវឹង​ក្នុង​អំឡុងពេល​មាន​គភ៌ ឬ ពេល​អ្នក​កំពុង​គ្រោង​មាន​គភ៌។

តើ​ការពិសា​កាហ្វេ​ពិត​ជា​អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង?

ទេ! កាហ្វេ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ស្វាង​បាន​ឡើយ! វា​គ្មាន​ឥទ្ធិពល​អ្វី​ទាំងអស់​លើ​អត្រា​ដែល​ខ្លួន​របស់​អ្នក​ស្រូប​ជាតិ​ស្រវឹង។ អ្វី​ដែល​វា​ធ្វើ​គឺ​ធ្វើ​ឲ្យ​អ្នក​ខ្សោះ​ទឹក ដូច្នេះ​អ្នក​ត្រូវការ​ចូល​បន្ទប់​ទឹក​ញឹកញាប់​ជាង​ធម្មតា។ ការពិត​នោះ​គឺ វិធី​តែ​មួយ​គត់​ដើម្បី​ធ្វើ​ឲ្យ​ស្វាង​គឺ​បញ្ឈប់​ការពិសា​ជាតិ​ស្រវឹង និង រង់ចាំ​ឲ្យ​ខ្លួន​របស់​អ្នក​សម្រាក។

តើ​អ្នក​អាច​ពិសា​ច្រើន​ប៉ុណ្ណា​ឲ្យ​មាន​សុវត្ថិភាព​មុន​ពេល​អ្នក​ហាត់​ប្រាណ?

ចម្លើយ​គឺ​គ្មាន​ទេ។ កីឡា និង ជាតិ​ស្រវឹង​មិន​លាយ​ចូល​គ្នា​ឡើយ។ ស្រាបៀរ ឬ ស្រា ត្រឹមតែ​មួយ​កែវ ឬ ពីរ​កែវ​នឹង​បន្ថយ​ការផ្តោត​អារម្មណ៍​របស់​អ្នក, ធ្វើ​ឲ្យ​ចលនា​រួម​ផ្តុំ​របស់​អ្នក​ចុះ​ខ្សោយ និង កំណត់​ដែន​ចក្ខុ​របស់​អ្នក។ វា​ក៏​នឹង​បន្ថយ​នូវ​ភាពដឹង​ការឈឺ​ចាប់ ដែល​ទំនង​អាច​ធ្វើ​ឲ្យ​អ្នក​រង​របួស​កាន់​តែ​ច្រើន។ ដូច្នេះ សូមកុំ​ពិសា​ជាតិស្រវឹង​មុនពេល​អ្នក​ហាត់ប្រាណ ដើម្បី​ប្រយោជន៍​របស់​អ្នក និង ប្រយោជន៍​របស់​អ្នកដទៃ​ផង​ដែរ។

តើ​អ្វី​ជា​ភាពធីងធោង?

ដំបូង​ជាតិ​ស្រវឹង​ធ្វើ​ឲ្យ​ខ្លួន​របស់​អ្នក​ស្ងប់ស្ងាត់ រួច​ធ្វើ​ឲ្យ​វា​ក្តៅក្រហាយ។ នេះ​គឺ​ជា​មូលហេតុ​ដែល​ការពិសា​ជាតិស្រវឹង​ច្រើន​នៅពេល​យប់​តែង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​សូវ​ស្រួល​នៅ​ព្រឹក​បន្ទាប់។ ជាតិ​ស្រវឹង​ធ្វើ​ឲ្យ​ខ្លួន​របស់​អ្នក​ក្តៅ​ក្រហាយ​តាម​វិធី​ជា​ច្រើន។ វា​សង្កត់​អ័រម៉ូន​ដែល​ឃាត់​ការបញ្ចេញ​ទឹក​នោម ដូច្នេះ​អ្នក​ត្រូវ​ទៅ​បន្ទប់ទឹក​ជា​ញឹកញាប់។ នេះ​ធ្វើ​ឲ្យ​អ្នក​ខ្សោះ​ទឹក។ រួច​មក អ្នក​ភ្ញាក់​ពី​ដំណេក​មាន​អារម្មណ៍​មិនល្អ៖ ឈឺក្បាល ចង់ក្អួត, “ញ័រ”, ស្ងួត​មាត់, ស្រែក​ទឹក​ខ្លាំង និង អារម្មណ៍​មិនល្អ​ជា​ច្រើន​ទៀត។ នេះ​គឺ​ជា​ភាពធីងធោង។

(អត្ថបទ​ខាងលើដកស្រង់​ចេញ​ពីវិបសៃ Heineken: http://www.enjoyheinekenresponsibly.com/)

Posted in សុខភាព & ការថែទាំ​ខ្លួន | Leave a comment

អ្វី​ជាវិបស្សនា?

វិបស្សនា​ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា។ មនុស្ស​ជាតិ​បាន​បាត់បង់​បច្ចេកទេស​នេះ​ជា​យូរ​ឣង្វែង​ណាស់​មក​ហើយ តែ​ព្រះ​គោតម​សម្មាសម្ពុទ្ធ​បាន​រក​ឃើញ​ឡើង​វិញ​កាល​ពី​ជាង ២៥០០ ឆ្នាំ​មុន​នេះ។ វិបស្សនា ដែល​មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំង​ពួង​តាម​ភាពពិត គឺ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់​ដោយ​ខ្លួន​ឯង ដោយ​ការពិនិត្យ​មើល​ខ្លួនឯ​ង។ ជា​ដំបូង គេ​ចាប់​ពិនិត្យ​មើល​ដង្ហើម​ធម្មជាតិ ដើម្បី​ផ្ចង់​ចិត្ត​ឲ្យ​មូល។ ដោយ​មាន​សតិ​ដឹង​យ៉ាង​មុត​នេះ គេ​ពិនិត្យ​មើល​ធម្មជាតិ​ផ្លាស់​ប្តូរ​របស់​កាយ និង ចិត្ត ហើយ​ពិសោធ​ឃើញ​សេចក្តី​ពិត​សាកល​នៃ ឣនិច្ចំ ទុក្ខំ និង ឣនត្តា។ ការសម្រេច​នូវ​សេចក្តី​ពិត​ដោយសារ​ការពិសោធន៍​ផ្ទាល់​នេះ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់។ មាគ៌ា​ទាំងមូល (ព្រះធម៌) ជា​ឱសថ​សាកល​សម្រាប់​ដោះស្រាយ​បញ្ហា​សាកល ហើយ​គ្មាន​ឣ្វី​ជាប់​ទាក់ទង​ជាមួយ​នឹង​សាសនា ឬ និកាយ​ណា​មួយ​ឡើយ។ ដោយ​ហេតុ​នេះ បច្ចេកទេស​នេះ​ឣាច​យក​មក​បដិបត្តិ​បាន​ជា​ទូទៅ ដោយ​សេរី នៅ​គ្រប់​ទី​កន្លែង គ្រប់ពេល ដោយ​គ្មាន​ឣ្វី​ទាស់​ខុស​ជាមួយ​ពូជ​សាសន៍, វណ្ណ:, សាសនា​ណា​មួយ​ឡើយ ហើយ​ទទួល​ប្រយោជន៍​ល្អ​ប្រសើរ​ដូចគ្នា​ជាទូទៅ។

តើ​ឣ្វី​ទៅ​ដែល​មិនមែន​ជា​វិបស្សនា?

  • វិបស្សនា មិនមែន​ជា​ពិធី​បុណ្យ ឬ ពិធី​សាសនា​ដែល​មាន​សទ្ធា​ងងឹត​ងងល់​ជា​មូលដ្ឋាន​ឡើយ។
  • វិបស្សនា មិនមែន​ជា​ល្បែង​កំសាន្ត​ខាង​ប្រាជ្ញា​ឈ្លាសវៃ ឬ​ជា​ទស្សនវិជ្ជា​ទេ។
  • វិបស្សនា មិនមែន​ជា​ពេលសម្រាក​សម្រាប់​ព្យាបាល​ជំងឺ, មិនមែន​ជា​ថ្ងៃ​ឈប់​បុណ្យ ឬ​ជា​ឱកាស​ល្អ​ណា​មួយ​ដើម្បី​ឲ្យ​មនុស្ស​ក្នុង​សង្គម​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ប្រការ​ណា​មួយ​ឡើយ។
  • វិបស្សនា មិនមែន​ជា​ការគេចវេះ​ឲ្យ​ផុត​ពី​បញ្ហា, ពី​ទុក្ខ​ព្រួយ​នៃ​ការរស់នៅ​រាល់​ថ្ងៃ​ទេ។

 តើ​ឣ្វី​ទៅ​ជាវិបស្សនា?

  • វិបស្សនា ជា​បច្ចេកទេស​មួយ​ដើម្បី​គាស់​រំលើង​ទុក្ខ​ឲ្យ​ដាច់​ឫស​គល់។
  • វិបស្សនា ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ ដែល​នាំ​មនុស្ស​ឲ្យ​ចេះ​ប្រឈម​មុខ​ចំពោះ​ភាពតានតឹង និង បញ្ហា​ជីវិត​ទាំងឡាយ ប្រកប​ដោយ​ចិត្ត​ស្ងប់ស្ងៀម និង មាន​លំនឹង។
  • វិបស្សនា ជា​របៀប​រស់នៅ ដែល​នាំ​មនុស្ស​ឲ្យ​ធ្វើ​វិភាគទាន​ជា​កុសល​ចំពោះ​សង្គម។

 គោល​បំណង

 វិបស្សនា​កម្មដ្ឋាន​មាន​គោល​បំណង​ឆ្ពោះ​ទៅ​រក​គោលដៅ​ផ្លូវ​ចិត្ត​យ៉ាង​ខ្ពស់​បំផុត​នៃ​ការរំដោះ​ទុក្ខ និង ការត្រាស់ដឹង​ពេញ​បរិបូណ៌។ គោលដៅ​របស់​វិបស្សនា​គឺ​មិនមែន​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​កាយ​ឲ្យ​បាន​ជា​សះ​ស្បើយ​ទេ។ ប៉ុន្តែ​ដោយសារ​លទ្ធផល​បន្ទាប់​បន្សំ​ដែល​កើត​មក​ពី​ការធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់ នុ៎ះ​មាន​ជំងឺ​ផ្លូវ​ចិត្ត និង ផ្លូវ​កាយ​ជា​ច្រើន​ណាស់​ដែល​បាន​ជា​សះ​ស្បើយ​ដាច់​ឫស​គល់​ឣស់។ តាម​ការពិត វិបស្សនា គឺ​ប្រាកដ​ជា​រំលាយ​ហេតុ​បី​យ៉ាង​នៃ​សេចក្តី​ទុក្ខ​ទាំងឣស់​បាន ពោល​គឺ៖ លោភ: ទោស: និង មោហ:។ ដោយសារ​ការបដិបត្តិ​យ៉ាង​ជាប់​ជានិច្ច សមាធិ​នឹង​ជួយ​បន្ធូរ​បន្ថយ​ភាពតានតឹង​ដែល​ចេះ​តែ​មាន​នៅ​ក្នុង​ការរស់នៅ​រាល់​ថ្ងៃ ហើយ​ជួយ​ស្រាយ​ចំណង​ដែល​កើត​ឡើង​ដោយសារ​ទម្លាប់​ចាស់​ដែល​ចេះ​តែ​នាំ​ចិត្ត​ឲ្យ​ធ្វើ​ប្រតិកម្ម​តប​នឹង​ស្ថានភាព​ជា​ទី​រីករាយ និង ជា​ទី​មិន​រីករាយ។

ទោះបី​វិបស្សនា​កម្មដ្ឋាន​នេះ​ជា​បច្ចេកទេស​ដែល​កើត​ចម្រើន​ឡើង​ដោយសារ​ព្រះសម្មាសម្ពុទ្ធ​ក៏​ដោយ ក៏​ការបដិបត្តិ​បច្ចេកទេស​នេះ​មិនមែន​កម្រិត​ទុក​ត្រឹម​តែ​ឣ្នកកាន់​ព្រះពុទ្ធ​សាសនា​ប៉ុណ្ណោះ​ទេ។ ជា​ដាច់​ខាត​ឥត​មាន​រឿង​ផ្លាស់ប្តូរ​សាសនា​ឡើយ។ មនុស្ស​ទាំងឣស់​មាន​បញ្ហា​ចោទ​ឡើង​ដូចគ្នា ដូច្នេះ​បច្ចេកទេស​ដែល​ដោះស្រាយ​បញ្ហា​ទាំងឣស់​នេះ ក៏​ឣាច​យក​មក​ឣនុវត្ត​បាន​ជា​សាកល​ទូទៅ​ដូចគ្នា​ដែរ។ មនុស្ស​ឣ្នកកាន់​សាសនា​ដទៃ​ទៀត​ជា​ច្រើន​បាន​ទទួល​ប្រយោជន៍​ដែល​កើត​មក​ពី​ការបដិបត្តិ​វិបស្សនា​កម្មដ្ឋាន​នេះ ហើយ​បាន​ពិនិត្យ​ឃើញ​ថា​គ្មាន​ឣ្វី​ទាស់​ខុស​ជាមួយ​នឹង​ជំនឿ​សាសនា​របស់​គេ​ឡើយ។

បច្ចេកទេស

វិបស្សនា​គឺ​ជា​បច្ចេកទេស​នៃ​ការផ្លាស់ប្តូរ​ខ្លួន​ឯង​តាមរយៈ​ការពិនិត្យ​មើល​ដោយ​ខ្លួន​ឯង។ បច្ចេកទេស​នេះ​ផ្តោត​ទៅ​លើ​អន្តរកម្ម​រវាង​ចិត្ត និង កាយ​នៅ​ទី​ជម្រៅ ដែល​អាច​ពិសោធ​ឃើញ​ផ្ទាល់​តាម​រយៈ​ការផ្ចង់​សតិ​ត្រឹមត្រូវ​ទៅ​លើ​កាយ​វេទនា​ដែល​ជា​ជីវិត​នៃ​កាយ ហើយ​ដែល​ធ្វើ​អន្តរកម្ម​ជាប់​រហូត និង តាក់​តែង​ជីវិត​របស់​ចិត្ត។ គឺ​ជា​ដំណើរ​រុករក​ខ្លួន​ឯង​ផ្អែក​លើ​ការពិនិត្យ​មើល​ដល់​ឫសគល់​នៃ​ចិត្ត និង កាយ​ដែល​រំលាយ​ភាពសៅហ្មង​នៃ​ចិត្ត និង នាំ​ឲ្យ​ចិត្ត​មាន​តុល្យភាព ពោរពេញ​ដោយ​មេត្តា និង ករុណា។

ច្បាប់​វិទ្យាសាស្ត្រ​ដែល​ដឹកនាំ​គំនិត អារម្មណ៍ ការវិនិច្ឆយ និង វេទនា​របស់​បុគ្គល​ម្នាក់​ប្រែ​ទៅ​ជា​ច្បាស់​ឡើងៗ។ តាមរយៈ​បទ​ពិសោធន៍​ផ្ទាល់ នាំ​ឲ្យ​គេ​យល់​យ៉ាង​ច្បាស់​អំពី​ធម្មជាតិ​នៃ​របៀប​ដែល​គេ​រីក​ចម្រើន ឬ ថយក្រោយ ព្រមទាំង​របៀប​ដែល​គេ​បង្កើត​ទុក្ខ ឬ រំដោះ​ខ្លួន​ចេញ​ពី​ទុក្ខ។ ជីវភាព​ប្រែ​ទៅ​ជា​មាន​សតិ​ដឹង​ច្រើន គ្មាន​សេចក្តី​ភាន់​ច្រឡំ មាន​ការត្រួតត្រា​លើ​ខ្លួន​ឯង និង មាន​សន្តិភាព។

ប្រពៃណី

ចាប់តាំង​ពី​ពុទ្ធ​សម័យ​មក វិបស្សនា​ត្រូវ​បាន​បង្រៀន​រហូត​មក​ដល់​សព្វថ្ងៃ តាម​រយៈ​ខ្សែ​តំណ​នៃ​គ្រូ​ទាំងឡាយ​ជាប់​មិន​ដាច់។ ទោះបីជា​មាន​ប្រភព​ដើម​នៅ​ប្រទេស​ឥណ្ឌា​ក៏​ដោយ លោក ស.ន. ហ្គោឥនកា ដែល​ជា​គ្រូ​អាចារ្យ​បច្ចុប្បន្ន​ក្នុង​ខ្សែ​តំណ​នេះ បាន​កើត និង ធំ​ចម្រើន​ឡើង​នៅ​ប្រទេស​ភូមា (មីយ៉ាន់ម៉ា)។ ពេល​រស់នៅ​ក្នុង​ប្រទេស​ភូមា លោក​មាន​ភ័ព្វ​សំណាង​ល្អ​ណាស់​ដែល​បាន​រៀន​បច្ចេកទេស​វិបស្សនា​ពី​គ្រូអាចារ្យ​របស់​លោក​គឺ លោក សាយាគ្យី អ៊ូបាឃិន ដែល​នៅ​ពេល​នោះ​ជា​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់។ បន្ទាប់​ពី​បាន​ទទួល​ការបណ្តុះ​បណ្តាល​ពី​គ្រូអាចារ្យ​របស់​លោក​អស់​រយៈពេល ១៤ ឆ្នាំ មក លោក ហ្គោឥនកា បាន​មក​រស់នៅ​ប្រទេស​ឥណ្ឌា និង បាន​ចាប់ផ្តើម​បង្រៀន​វិបស្សនា​ក្នុង​ឆ្នាំ ១៩៦៩។ ចាប់តាំង​ពី​ពេល​នោះ លោក ហ្គោឥនកា បាន​បង្រៀន​មនុស្ស​រាប់​ពាន់​នាក់​ដែល​មាន​ពូជសាសន៍ និង សាសនា​ផ្សេងៗ​គ្នា ទាំង​នៅ​ប៉ែក​ខាង​កើត ទាំង​នៅ​លោក​ខាង​លិច។ នៅ​ឆ្នាំ ១៩៨២ លោក​បាន​ចាប់​តែង​តាំង​គ្រូ​ជំនួយ​ជា​ច្រើន​ដើម្បី​ជួយ​លោក ឆ្លើយតប​នឹង​សេចក្តី​ត្រូវការ​វគ្គសិក្សា​វិបស្សនា​កាន់​តែ​ច្រើន​ឡើងៗ។

វគ្គសិក្សា

បច្ចេកទេស​នេះ​ត្រូវ​បាន​បង្រៀន​ក្នុង​វគ្គសិក្សា​នៅ​មជ្ឈមណ្ឌល​ចំនួន ១០ ថ្ងៃ ដែល​ក្នុង​អំឡុងពេល​នោះ អ្នកចូលរួម​ត្រូវ​គោរព​ច្បាប់​វិន័យ, រៀន​បច្ចេកទេស​មូលដ្ឋាន និង ប្រតិបត្តិ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទទួល​លទ្ធផល​ល្អ​នៃ​បច្ចេកទេស​នេះ។

វគ្គសិក្សា​ត្រូវការ​ការប្រឹងប្រែង​យ៉ាង​ខ្លាំង និង ហ្មត់ចត់។ មាន​ជំហាន​បី​ដែល​ត្រូវ​ហ្វឹកហ្វឺន។ ជំហាន​ទី​មួយ​គឺ ក្នុង​អំឡុងពេល​នៃ​វគ្គសិក្សា ត្រូវ​វៀរចាក​ការសម្លាប់, ការលួច, ការប្រព្រឹត្តិ​កាម, ការនិយាយ​មិន​ពិត ព្រមទាំង​ការសេព​គ្រឿង​ញៀន និង គ្រឿង​ស្រវឹង។ ច្បាប់​វិន័យ​សាមញ្ញ​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ចិត្ត​ស្ងប់ ដែល​ពុំ​នោះ​សោត វា​អន្ទះ​អន្ទែង​ខ្លាំង​ពេក មិន​អាច​ធ្វើ​កិច្ចការ​នៃ​ការពិនិត្យ​មើល​ខ្លួន​ឯង​បាន​ទេ។

ជំហាន​បន្ទាប់​គឺ​បណ្តុះ​បណ្តាល​ការត្រួតត្រា​លើ​ចិត្ត​ដោយ​ការរៀន​ផ្ចង់​សតិ​របស់​ខ្លួន​ទៅ​លើ​ភាពពិត​ធម្មជាតិ ផ្លាស់ប្តូរ​ជានិច្ច​នៃ​ចរន្ត​ដង្ហើម នៅពេល​វា​ចូល និង ចេញ​តាម​រន្ធ​ច្រមុះ។

នៅ​ថ្ងៃ​ទី ៤ ចិត្ត​បាន​ស្ងប់​គ្រាន់បើ និង កាន់​តែ​ឆាប់​ចាប់​អារម្មណ៍ ដែល​អាច​នាំ​ឲ្យ​ប្រតិបត្តិ​វិបស្សនា​តែម្តង៖ ការអង្កេត​លើ​វេទនា​ពាស​ពេញ​កាយ, ការយល់​ធម្មជាតិ​នៃ​វេទនា​នោះ និង ការបង្កើត​ភាពឧបេក្ខា​ដោយ​ការរៀន​មិន​ធ្វើ​ប្រតិកម្ម​ចំពោះ​វេទនា​ទាំងនោះ។

ចុង​បញ្ចប់ ពេញ​មួយ​ថ្ងៃ​ចុង​ក្រោយ សិស្ស​ទាំងអស់​រៀន​អំពី​មេត្តា​ភាវនា ឬ សុឆន្ទៈ​ចំពោះ​សព្វសត្វ។ ក្នុង​នោះ ភាពបរិសុទ្ធ​ដែល​បាន​រីក​ចម្រើន​ក្នុង​អំឡុង​វគ្គសិក្សា ត្រូវ​បាន​ចែក​រំលែក​ជាមួយ​សព្វសត្វ​ផងដែរ។

ការប្រតិបត្តិ​ទាំងស្រុង​គឺ​ជា​ការហ្វឹកហ្វឺន​ចិត្ត​ជាក់ស្តែង។ ដូចជា​យើង​ប្រើ​ការហាត់​ប្រាណ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​កាយ​ប្រសើរ​ឡើង យើង​ក៏​អាច​ប្រើ​វិបស្សនា​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​មាន​សុខភាព​ល្អ​ដែរ។

ដោយ​គេ​បាន​ឃើញ​ថា បច្ចេកទេស​នេះ​មាន​ប្រយោជន៍​ពិត​ប្រាកដ ដូច្នេះ​គេ​សង្កត់​យ៉ាង​ខ្លាំង​លើ​ការរក្សា​បច្ចេកទេស​នេះ​តាម​ទម្រង់​ដើម​ពិត​ប្រាកដ​របស់​វា។ បច្ចេកទេស​នេះ​មិន​ត្រូវ​បង្រៀន​ក្នុង​គោលបំណង​អាជីវកម្ម​ឡើយ គឺ​ត្រូវ​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ។ ឥត​មាន​នរណា​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការបង្រៀន​បច្ចេកទេស​នេះ​ទទួលកម្រៃ​សម្ភារៈ​អ្វី​មួយ​ឡើយ។

ឥត​មាន​ការគិត​ថ្លៃ​ចំពោះ​វគ្គសិក្សា​ឡើយ សូម្បី​តែ​ថ្លៃ​ម្ហូប​អាហារ និង ការស្នាក់នៅ​ក៏​ដោយ។ ចំណាយ​ទាំងអស់​ត្រូវ​បាន​រ៉ាប់រង​ដោយ​អំណោយទាន​ពី​អ្នក​ដែល​បាន​បញ្ចប់​វគ្គសិក្សា និង បាន​ទទួល​ផលប្រយោជន៍​ពី​វិបស្សនា ហើយ​ចង់​ផ្តល់​ឱកាស​ឲ្យ​អ្នកដទៃ​ទទួល​ផលប្រយោជន៍​ពី​បច្ចេកទេស​នេះ​ផងដែរ។

ពិត​ណាស់ លទ្ធផល​អាច​ទទួល​បាន​ជា​បន្ត​បន្ទាប់​តាម​រយៈ​ការប្រតិបត្តិ​ជាប់​រហូត។ វា​ពិត​ជា​មិន​អាច​រំពឹង​បាន​ថា បញ្ហា​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ​ក្នុង​រយៈពេល ១០ ថ្ងៃ​នុ៎ះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ក្នុង​អំឡុងពេល​នោះ គេ​អាច​ចេះ​មូលដ្ឋាន​គ្រឹះ​នៃ​វិបស្សនា ដើម្បី​ឲ្យ​គេ​អាច​អនុវត្ត​បាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ កាលណា​គេ​ប្រតិបត្តិ​បច្ចេកទេស​នេះ​កាន់​តែ​បាន​ច្រើន គេ​នឹង​អាច​រួច​រដោះ​ពី​ទុក្ខ​បាន​កាន់​តែ​ច្រើន​ឡើង​ដែរ ហើយ​គេ​នឹង​អាច​ទៅ​កាន់​តែ​ជិត​ដល់​គោលដៅ​ទី​បំផុត​នៃ​ការរួច​រដោះ​ពេញ​បូរិបូរណ៌​។ ទោះ​បី ១០ ថ្ងៃ ក៏អាច​ផ្តល់​នូវ​លទ្ធផល​ដ៏​ត្រចះ​ត្រចង់ និង មាន​ប្រយោជន៍​ពិត​ប្រាកដ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ដែរ។

យើង​សូម​ស្វាគមន៍​អ្នក​ដែល​ស្មោះត្រង់​ទាំងអស់​ឲ្យ​ចូលរួម​វគ្គសិក្សា​វិបស្សនា​ដើម្បី​ឃើញ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ថា​តើ​បច្ចេកទេស​នេះ​មាន​ដំណើរការ​ដូចម្តេច និង ដើម្បី​វាស់​ផល​ប្រយោជន៍​ផ្សេងៗ។ អ្នក​ទាំងអស់​ដែល​សាកល្បង​នឹង​ឃើញ​ថា​វិបស្សនា​គឺ​ជា​បច្ចេកទេស​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​អាច​សម្រេច និង ចែក​រំលែក​សុភមង្គល​ពិត​ប្រាកដ​ជាមួយ​អ្នកដទៃ។

អ្នក​អាច​ដាក់​ពាក្យ​សុំ​ចូលរួម​វគ្គសិក្សា​វិបស្សនា​កម្មដ្ឋាន​ដោយ​ការបំពេញ និង ដាក់​ពាក្យសុំ​ចូលរួម វគ្គសិក្សា​ដែល​បាន​កំណត់​តាម​កាលបរិច្ឆេទ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល http://www.dhamma.org/

Posted in ជីវិត & របៀបរស់នៅ | Leave a comment

ផាសុកភាពនៃការប្រើប្រាស់កុំព្យូទ័រ

មគ្គទេសក៍​នេះ​ពណ៌នា​អំពី​ការរៀបចំ​កន្លែង​ធ្វើការ, ឥរិយាបទ ព្រមទាំង​ទម្លាប់​សុខភាព និង ការងារ​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នកប្រើប្រាស់​កុំព្យូទ័រ។

វា​អាច​មាន​ហានិភ័យ​នៃ​ការបង្ក​របួស​ដល់​រាង​កាយ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការធ្វើការ​នៅ​កន្លែង​ធ្វើការ​មាន​កុំព្យូទ័រ​របស់​អ្នក។ អាន និង ធ្វើតាម​យោបល់​នៅក្នុងមគ្គទេសក៍ផាសុកភាពនេះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការរង​របួស​ឲ្យ​កាន់​តែ​ទាប និង ដើម្បី​បង្កើន​ផាសុកភាព​របស់​អ្នក។

ការសិក្សា​មួយ​ចំនួន​បាន​ស្នើ​ឡើង​ថា ការវាយ​អក្សរ​ក្នុង​អំឡុងពេល​យូរ, ការរៀបចំ​កន្លែង​ធ្វើការ​មិន​បាន​ត្រឹមត្រូវ, ទម្លាប់​ធ្វើការ​មិន​ត្រឹមត្រូវ, ស្ថានភាព​ការងារ និង ទំនាក់ទំនង​ប្រកប​ដោយ​ភាពតប់​ប្រមល់ ឬ បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​របស់​អ្នក អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការរង​របួស។ របួស​ទាំងនេះ​អាច​រួមមាន រោគ​សញ្ញា​ឈឺ​សន្លាក់​ឆ្អឹង​កដៃ, ជំងឺ​រលាក​សរសៃ​ពួរ, ជំងឺ​រលាក​ស្រោម​សរសៃ​ពួរ ព្រមទាំង​ជំងឺ​សាច់ដុំ និង ឆ្អឹង​ផ្សេងទៀត។

រោគ​សញ្ញា​ឲ្យ​ប្រុង​ប្រយ័ត្ន​នៃ​ជំងឺ​ទាំងនេះ​អាច​កើត​ឡើង​លើ​ប្រអប់ដៃ, កដៃ, ដៃ, ស្មា, ក ឬ ខ្នង និង អាច​រួមមាន៖

  • ស្ពឹក, រលាក ឬ ស្កៀប
  • ចុកចាប់, ឈឺ ឬ ឆាប់ឈឺ
  • ឈឺចាប់, ឈឺខ្ទោកៗ ឬ ហើម
  • តឹង ឬ ណែន
  • ខ្សោយ ឬ ត្រជាក់

រោគ​សញ្ញា​ទាំងនេះ​អាច​កើត​ឡើង​ក្នុងពេល​វាយ​អក្សរ, ខណៈ​ពេល​ប្រើ​ម៉ៅស៍ ឬ នៅ​ពេល​ផ្សេងទៀត ដែល​មិន​បាន​ប្រើ​ប្រអប់ដៃ​ធ្វើការ រួមទាំង​ក្នុង​អំឡុងពេល​យប់ នៅពេល​ដែល​រោគសញ្ញា​ទាំងនេះ​អាច​ដាស់​អ្នក។ បើ​អ្នក​ធ្លាប់​មាន​រោគ​សញ្ញា​ទាំងនេះ ឬ ការឈឺចាប់​នៅ​តែ​បន្ត ឬក៏​កើត​ឡើង​ផ្ទួនៗ ឬ អផាសុកភាព ដែល​អ្នក​គិត​ថា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ​
កុំព្យូទ័រ អ្នក​គួរ​ពិគ្រោះ​ភ្លាមៗ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ហើយ​បើ​មាន សូម​ប្រឹក្សា​នៅ​ផ្នែក​សុខភាព និង សុវត្ថិភាព​របស់​ក្រុមហ៊ុន​អ្នក។ ការធ្វើ​រោគ​វិនិច្ឆយ និង ការព្យាបាល​ដ៏​ត្រឹមត្រូវ​លើ​បញ្ហា​នោះ​កាន់​តែ​ឆាប់ វា​មាន​ឱកាស​វិវត្ត​ទៅ​កាន់​ស្ថានភាព​ពិការ​កាន់តែ​ទាប។

ទំព័រ​ខាងក្រោម​ពណ៌នា​អំពី​ការរៀបចំ​កន្លែង​ធ្វើការ, ឥរិយាបទ​ត្រឹមត្រូវ ព្រមទាំង​សុខភាព និង ទម្លាប់​ការងារ​សម្រាប់​អ្នកប្រើប្រាស់​កុំព្យូទ័រ។ លើស​ពី​នេះ មគ្គទេសក៍​នេះ​មាន​ព័ត៌មាន​សុវត្ថិភាព​ផលិតផល​ដែល​អនុវត្ត​ចំពោះ​ផលិតផល HP ទាំងអស់។

សូម​ចុច​លើ​តំណ​នេះ Comfort Guide និង អានមគ្គទេសក៍​ពេញលេញ។

Posted in ផាសុកភាព & ការងារ | Leave a comment