Monthly Archives: October 2010

អ្វី​ជា​ប្រវត្តិសាស្ត្រ?

ផ្នែក​ទី ១៖ ការសិក្សា​ប្រវត្តិសាស្ត្រ  ការសិក្សា​អំពី​អតីតកាល ប្រវត្តិសាស្ត្រ​គឺ​ជា​ការសិក្សា​អំពី​អតីតកាល​ដើម្បី​យល់​អំពី​វប្បធម៌​របស់​មនុស្ស។ វប្បធម៌​គឺ​ជា​ចំណេះ​ដឹង ជំនឿ ប្រពៃណី និង​ជា​តម្លៃ​របស់​មនុស្ស​មួយ​ក្រុម។ ប្រវត្តិវិទូ​គឺជា​អ្នកសិក្សា​ប្រវត្តិសាស្ត្រ។ ប្រវត្តិវិទូ​មាន​ចំណាប់​អារម្មណ៍​និង​ចង់ដឹង​អំពី​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ព្រមទាំង​មូលហេតុ​ដែល​ពួកគេ​បាន​ធ្វើ​នូវ​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ។ ពួកគេ​ចង់​សិក្សា​អំពី​បញ្ហា​នានា​ដែល​មនុស្ស​បាន​ជួប​ប្រទះ​និង​របៀប​ស្វែងរក​ដំណោះស្រាយ។ ការសិក្សា​អំពី​អតីតកាល​គឺ​ផ្អែក​ទៅលើ​អ្វី​ដែល​មនុស្ស​បាន​បន្សល់ទុក​ដែល​គេ​ហៅថា “បុរាណវិទ្យា”។ បុរាណវិទូ​រុករក​ទីកន្លែង​ជាច្រើន​ដែល​មនុស្ស​ធ្លាប់​បាន​រស់នៅ ធ្វើការ និង​បាន​វាយ​ប្រយុទ្ធ​គ្នា។ ពួកគេ​ពិនិត្យ​នូវ​របស់របរ​ដែល​មនុស្ស​បាន​បន្សល់ទុក​នៅ​ទីកន្លែង​ទាំងនេះ ដើម្បី​សិក្សា​ថាតើ​របស់របរ​ទាំងអស់​នោះ​អាច​ប្រាប់​ពី​អតីតកាល​បាន​យ៉ាង​ដូចម្តេច។ ការយល់ដឹង​តាមរយៈ​ប្រវត្តិសាស្ត្រ ការដឹង​អំពី​អតីតកាល​អាច​ជួយ​ឲ្យ​អ្នក​យល់ដឹង​អំពី​ពិភពលោក​បច្ចុប្បន្ន។ ប្រវត្តិសាស្ត្រ​ក៏​អាច​បង្រៀន​អ្នក​អំពី​ខ្លួន​អ្នក​ផ្ទាល់​ផងដែរ។ ចុះ​បើ​​អ្នក​ពុំ​បាន​យល់​អំពី​អតីតកាល​ខ្លួន​ឯង​វិញ? អ្នក​មិន​បាន​ដឹង​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​មោទនភាព​អំពី​ខ្លួន​របស់​អ្នក​ផ្ទាល់​ឡើយ។ អ្នក​មិន​បាន​ដឹង​ថា​តើ​កំហុស​អ្វី​ដែល​អ្នក​មិន​គួរ​ឲ្យ​កើត​មាន​ជាថ្មី​ម្តង​ទៀត។ ប្រវត្តិសាស្ត្រ​មាន​សារៈសំខាន់​សម្រាប់​ក្រុម​នានា។ តើ​មាន​អ្វី​កើត​ឡើង បើ​​ប្រទេស​មួយ​ចំនួន​មិនមាន​កំណត់ត្រា​អំពី​អតីតកាល​របស់​គេ? ប្រជាជន​នឹង​មិន​ចងចាំ​នូវ​ជោគជ័យ​ឬ​សោកនាដកម្ម​ពី​ជាតិ​របស់​គេ​ឡើយ។ ប្រវត្តិសាស្ត្រ​កំណត់​រូបរាង​អត្តសញ្ញាណ​របស់​យើង​និង​បង្រៀន​យើង​អំពី​គុណ​តម្លៃ​ដែល​យើង​មាន​រួម​គ្នា។ ប្រវត្តិសាស្ត្រ​ក៏​បង្រៀន​អំពី​វប្បធម៌​ដែល​មិន​ទំនង​ជា​របស់​អ្នក​ផ្ទាល់​ផងដែរ។ ការសិក្សា​អំពី​ប្រវត្តិ​របស់​មនុស្ស​ផ្សេង​អាច​ជួយ​អ្នក​ឲ្យ​មាន​ការគោរព​និង​យល់​អំពី​គំនិត​យោបល់​ផ្សេងៗ​គ្នា។ អ្នក​ក៏​នឹង​សិក្សា​ដើម្បី​យល់​ផងដែរ​អំពី​របៀប​ដែល​ព្រឹត្តិការណ៍​បច្ចុប្បន្ន​ត្រូវ​បាន​កំណត់​រូបរាង​ដោយ​ព្រឹត្តិការណ៍​ពី​អតីតកាល។ ប្រវត្តិសាស្ត្រ​លើក​ទឹកចិត្ត​អ្នក​ឲ្យ​សួរ​សំណួរ​សំខាន់ៗ​ជាច្រើន។ ការប្រើប្រាស់​តម្រុយ យើង​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ពី​ប្រភព​ផ្សេងៗ​គ្នា។ ផូស៊ីល ដូចជា​ឆ្អឹង ឬ​ក៏​ស្នាម​ដាន​ជើង​ដែល​បាន​រក្សា​ទុក​នៅ​លើ​ថ្ម​ផ្តល់​ឲ្យ​យើង​នូវ​តម្រុយ​ពី​ជីវិត​ដែល​មាន​ជា​យូរ​លង់​កន្លង​មក។ … Continue reading

Posted in ការសិក្សា & ប្រវត្តិសាស្ត្រ | 1 Comment

បណ្ណែ និង បច្ចេកទេស​នៃ​ការបំបៅកូន​ដោយ​ទឹកដោះម្តាយ

ហេតុ​អ្វី​ត្រូវ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ? នា​ពេល​បច្ចុប្បន្ន ម្តាយ​កាន់​តែ​ច្រើនឡើងៗ ​កំពុង​បំបៅ​កូន​របស់​ពួកគេ​ដោយ​ទឹកដោះ​ម្តាយ​។ នេះ​គឺ​ជា​ជម្រើស​តាម​ធម្មជាតិ​ដែលផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់ទាំង​អ្នក និង កូន​របស់​អ្នក។ ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ពិត​ជា​អស្ចារ្យ។ វា​មិន​ត្រឹម​តែ​រឹង​ចំណង​ទំនាក់ទំនង​រវាង​អ្នក និង កូន​របស់​អ្នក​ទេ វា​ក៏​ផ្តល់ផលប្រយោជន៍ជាច្រើនផងដែរ៖ មានតុល្យភាពអាហារបំប៉នដ៏ល្អឥតខ្ចោះដើម្បីជួយកូនរបស់អ្នកប្រឆាំងនឹងមេរោគឆ្លង ព្រមទាំងជំងឺកុមារទូទៅ មានភាពងាយស្រួល, តែងមាន និង បានផ្តល់ឲ្យក្នុងសីតុណ្ហភាពត្រឹមត្រូវ ជួយឲ្យស្បូនរបស់ម្តាយត្រឡប់ទៅលក្ខណៈមុនមានគភ៌របស់វា កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំពោះម្តាយ សន្សំប្រាក់ ជាទូទៅ អ្នកបំបៅកូន​អ្នកដោយ​ទឹកដោះ​ម្តាយ​យូរ​ប៉ុណ្ណា អ្នក និង កូន​របស់​អ្នក​នឹង​ទទួល​ផលប្រយោជន៍​បាន​ច្រើន​ប៉ុណ្ណោះ​ដែរ។ ការសិក្សា​អំពី​កុមារនៅ​សហរដ្ឋអាមេរិក​ផ្តល់​យោបល់​ឲ្យ​ម្តាយទើប​មាន​កូន​ដំបូង​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​យ៉ាង​តិច ១ ឆ្នាំ និង យូរ​តាម​តាម​ដែល​អ្នកចង់ និង តាមតម្រូវការ​របស់​កូន​អ្នក។ មិន​ថា​អ្នកបញ្ចប់​ការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​ពេលពីរ​ឆ្នាំ ឬ ពីរ​សប្តាហ៍​ទេ មគ្គទេសក៍​ខាងក្រោម​នឹង​ជួយ​អ្នក និង កូន​របស់​អ្នក​ឲ្យ​ចាប់ផ្តើមវិធី​បំបៅនេះ។ សូម​ចុច​តំណ​នេះ … Continue reading

Posted in ជីវិត & របៀបរស់នៅ, សុខភាព & ការថែទាំ​ខ្លួន | Leave a comment

ជាតិ​ស្រវឹង និង ការពិសា​ដោយ​មាន​ការទទួលខុសត្រូវ

ព័ត៌មាន​អំពី​ជាតិស្រវឹង អ្វី​ជា​ជាតិស្រវឹង? ជាតិ​ស្រវឹង​គឺ​ជា​ផលិតផល​ធម្មជាតិ។ វា​បង្កើត​ឡើង​នៅពេល​ដែល​ស្ក​ធម្មជាតិ​នៅក្នុង​ផ្លែឈើ បន្លែ ឬ គ្រាប់ ឡើងជូរ និង ក្លាយ​ទៅ​ជា​ជាតិស្រវឹង​តាម​ធម្មជាតិ។ បរិមាណ​នៃ​ជាតិស្រវឹង​នៅក្នុង​ផលិតផល​ដែល​ឡើង​ជូរ​ផ្សេងៗគ្នា​គឺ​ខុសគ្នា។ ស្រាបៀរ​ភាគច្រើន​មាន​ជាតិស្រវឹង​ប្រហែល ៥% ហើយ​ស្រា​ភាគច្រើន​មាន ១២% នៅពេល​ដែល​សុរា​មួយ​ចំនួន​អាច​មាន​ដល់​ទៅ ៤០%។ អ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​នៅពេល​អ្នកប្រើប្រាស់​ជាតិស្រវឹង ពីព្រោះ​វា​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​កណ្តាល​របស់​អ្នក​ដែល​និយត​មុខងារ​របស់​រាងកាយ​ដ៏​រស់​រវើក ដូចជា​ការដក​ដង្ហើម, ការរំលាយ​អាហារ និង ការ​បូម​ឈាម​ចេញ​ពី​បេះដូង។ វា​ក៏​ប្រមូល​សារ​ទៅ និង ចេញ​ពី​ខួរក្បាល​របស់​អ្នក​ផង​ដែរ។ នេះ​គឺ​ជា​មូលហេតុ​ដែល​អ្នក​ដឹង​ពី​ផ្លាស់ប្តូរ​លើអារម្មណ៍ ភាពរំជួលចិត្ត ភាពមើលឃើញ និង ភាពឮ នៅពេល​អ្នក​ពិសា​ជាតិ​ស្រវឹង។ ហើយ​បើ​អ្នក​ពិសា​ជាតិ​ស្រវឹង​កាន់តែ​ច្រើន អ្នក​នឹង​មាន​ការផ្លាស់ប្តូរ​ទាំងនេះ​កាន់​តែ​ច្រើន​ដែរ។ ជាតិ​ស្រវឹង​ក៏​ផ្តល់​នូវ​ថាមពល​ផងដែរ បើទោះបី​ជា​តម្លៃ​អាហារូបត្ថម្ភ​នៃ​ជាតិស្រវឹង​ភាគច្រើន​ទាប​ក៏ដោយ ពីព្រោះ​ពួកវា​មាន​ប្រូតេអ៊ីន ឬ ខ្លាញ់​តិច។ ទោះជា​យ៉ាងនេះ​ក្តី … Continue reading

Posted in សុខភាព & ការថែទាំ​ខ្លួន | Leave a comment

អ្វី​ជាវិបស្សនា?

វិបស្សនា​ជា​បច្ចេកទេស​កម្មដ្ឋាន​មួយ​ក្នុង​ចំណោម​បច្ចេកទេស​កម្មដ្ឋាន​ចាស់​ជាង​គេ​បំផុត​នៃ​ប្រទេស​ឥណ្ឌា។ មនុស្ស​ជាតិ​បាន​បាត់បង់​បច្ចេកទេស​នេះ​ជា​យូរ​ឣង្វែង​ណាស់​មក​ហើយ តែ​ព្រះ​គោតម​សម្មាសម្ពុទ្ធ​បាន​រក​ឃើញ​ឡើង​វិញ​កាល​ពី​ជាង ២៥០០ ឆ្នាំ​មុន​នេះ។ វិបស្សនា ដែល​មាន​ន័យ​ថា ឃើញ​របស់​ផង​ទាំង​ពួង​តាម​ភាពពិត គឺ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់​ដោយ​ខ្លួន​ឯង ដោយ​ការពិនិត្យ​មើល​ខ្លួនឯ​ង។ ជា​ដំបូង គេ​ចាប់​ពិនិត្យ​មើល​ដង្ហើម​ធម្មជាតិ ដើម្បី​ផ្ចង់​ចិត្ត​ឲ្យ​មូល។ ដោយ​មាន​សតិ​ដឹង​យ៉ាង​មុត​នេះ គេ​ពិនិត្យ​មើល​ធម្មជាតិ​ផ្លាស់​ប្តូរ​របស់​កាយ និង ចិត្ត ហើយ​ពិសោធ​ឃើញ​សេចក្តី​ពិត​សាកល​នៃ ឣនិច្ចំ ទុក្ខំ និង ឣនត្តា។ ការសម្រេច​នូវ​សេចក្តី​ពិត​ដោយសារ​ការពិសោធន៍​ផ្ទាល់​នេះ​ជា​បច្ចេកទេស​ធ្វើ​ចិត្ត​ឲ្យ​បរិសុទ្ធ​ផូរផង់។ មាគ៌ា​ទាំងមូល (ព្រះធម៌) ជា​ឱសថ​សាកល​សម្រាប់​ដោះស្រាយ​បញ្ហា​សាកល ហើយ​គ្មាន​ឣ្វី​ជាប់​ទាក់ទង​ជាមួយ​នឹង​សាសនា ឬ និកាយ​ណា​មួយ​ឡើយ។ ដោយ​ហេតុ​នេះ បច្ចេកទេស​នេះ​ឣាច​យក​មក​បដិបត្តិ​បាន​ជា​ទូទៅ ដោយ​សេរី នៅ​គ្រប់​ទី​កន្លែង គ្រប់ពេល ដោយ​គ្មាន​ឣ្វី​ទាស់​ខុស​ជាមួយ​ពូជ​សាសន៍, វណ្ណ:, សាសនា​ណា​មួយ​ឡើយ ហើយ​ទទួល​ប្រយោជន៍​ល្អ​ប្រសើរ​ដូចគ្នា​ជាទូទៅ។ តើ​ឣ្វី​ទៅ​ដែល​មិនមែន​ជា​វិបស្សនា? វិបស្សនា … Continue reading

Posted in ជីវិត & របៀបរស់នៅ | Leave a comment

ផាសុកភាពនៃការប្រើប្រាស់កុំព្យូទ័រ

មគ្គទេសក៍​នេះ​ពណ៌នា​អំពី​ការរៀបចំ​កន្លែង​ធ្វើការ, ឥរិយាបទ ព្រមទាំង​ទម្លាប់​សុខភាព និង ការងារ​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នកប្រើប្រាស់​កុំព្យូទ័រ។ វា​អាច​មាន​ហានិភ័យ​នៃ​ការបង្ក​របួស​ដល់​រាង​កាយ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការធ្វើការ​នៅ​កន្លែង​ធ្វើការ​មាន​កុំព្យូទ័រ​របស់​អ្នក។ អាន និង ធ្វើតាម​យោបល់​នៅក្នុងមគ្គទេសក៍ផាសុកភាពនេះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការរង​របួស​ឲ្យ​កាន់​តែ​ទាប និង ដើម្បី​បង្កើន​ផាសុកភាព​របស់​អ្នក។ ការសិក្សា​មួយ​ចំនួន​បាន​ស្នើ​ឡើង​ថា ការវាយ​អក្សរ​ក្នុង​អំឡុងពេល​យូរ, ការរៀបចំ​កន្លែង​ធ្វើការ​មិន​បាន​ត្រឹមត្រូវ, ទម្លាប់​ធ្វើការ​មិន​ត្រឹមត្រូវ, ស្ថានភាព​ការងារ និង ទំនាក់ទំនង​ប្រកប​ដោយ​ភាពតប់​ប្រមល់ ឬ បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន​របស់​អ្នក អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការរង​របួស។ របួស​ទាំងនេះ​អាច​រួមមាន រោគ​សញ្ញា​ឈឺ​សន្លាក់​ឆ្អឹង​កដៃ, ជំងឺ​រលាក​សរសៃ​ពួរ, ជំងឺ​រលាក​ស្រោម​សរសៃ​ពួរ ព្រមទាំង​ជំងឺ​សាច់ដុំ និង ឆ្អឹង​ផ្សេងទៀត។ រោគ​សញ្ញា​ឲ្យ​ប្រុង​ប្រយ័ត្ន​នៃ​ជំងឺ​ទាំងនេះ​អាច​កើត​ឡើង​លើ​ប្រអប់ដៃ, កដៃ, ដៃ, ស្មា, ក ឬ ខ្នង និង អាច​រួមមាន៖ ស្ពឹក, រលាក … Continue reading

Posted in ផាសុកភាព & ការងារ | Leave a comment

សិល្ប៍សាស្ត្រ​នៃ​ការរស់នៅ

មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ខំ​ស្វែងរក​សន្តិភាព និង សុខដុមរមនា ពីព្រោះ​គេ​ចេះ​តែ​ខ្វះ​សេចក្តី​សុខ​នេះ​នៅ​ក្នុង​ជីវភាព​រស់នៅ​សព្វថ្ងៃ។ មាន​ពេល​ខ្លះ​គេ​ជួប​ប្រទះ​នឹង​ភាពឣន្ទះ​ឣន្ទែង, សេចក្តី​ក្តៅ​ក្រហាយ ភាពមិន​ស្រុះស្រួល​គ្នា។ ហើយ​កាលណា​គេ​រង​ទុក្ខ គេ​មិន​រក្សា​វា​ទុក​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គេ​តែងតែ​ចែក​វា​ទៅ​ឲ្យ​ឣ្នកដទៃ​ផង​ដែរ។ ទុក្ខ​នេះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​បរិយាកាស​នៅ​ជុំ​វិញ​មនុស្ស​រង​ទុក្ខ។ មនុស្ស​គ្រប់​គ្នា​ដែល​ចូល​មក​ប្រាស្រ័យ​ទាក់ទង​នឹង​មនុស្ស​នេះ នឹង​ប្រែ​ទៅ​ជា​ក្តៅ​ក្រហាយ ទៅ​ជា​ឣន្ទះ​ឣន្ទែង​ដែរ។ របៀប​រស់នៅ​បែប​នេះ​ពិត​ជា​មិន​ត្រឹមត្រូវ​ឡើយ។ មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​រស់នៅ​ដោយ​សន្តិភាព ជាមួយ​ខ្លួន​ឯង​ផង ជាមួយ​ឣ្នក​ឯ​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​លោក​ជា​ជន​សង្គម គេ​ត្រូវ​តែ​រស់​នៅ​ក្នុង​សង្គម គេ​ត្រូវ​រស់ និង ប្រាស្រ័យ​ទាក់ទង​ជាមួយ​ឣ្នក​ឯ​ទៀត។ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​រស់នៅ​ដោយ​សន្តិភាព? តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ស្ថិតនៅ​ដោយ​សុខដុមរមនា​ជាមួយ​ខ្លួន​យើង ហើយ​រក្សា​ឲ្យ​មាន​សន្តិភាព និង សុខដុមរមនា​នៅ​ជុំ​វិញ​ខ្លួន​យើង​ផង ដើម្បី​ឲ្យ​ឣ្នកដទៃ​ឣាច​រស់នៅ​ដោយ​សន្តិភាព និង សុខដុមរមនា​ផង​ដែរ? ដើម្បី​រំដោះ​ចេញ​ពី​ទុក្ខ យើង​ត្រូវ​ដឹង​ដើម​ហេតុ​ជា​មូលដ្ឋាន​របស់​ទុក្ខ​ជា​មុន​សិន។ បើ​យើង​សង្កេត​មើល​បញ្ហា​នេះ​ដោយ​ពិនិត្យ​ពិច័យ វា​នឹង​ប្រែ​ទៅ​ជា​ច្បាស់​ណាស់​ថា កាលណា​យើង​ចាប់ផ្តើម​បង្ក​បង្កើត​ភាពឣកុសល ឬ កិលេស​ណា​មួយ​នៅ​ក្នុង​ចិត្ត … Continue reading

Posted in ជីវិត & របៀបរស់នៅ | 1 Comment