-
ប្រកាសថ្មីៗ
- វិធីព្យាបាលរោគដោយទឹក (និពន្ធដោយ លីវ អាប៊ុន)
- មង្គល ៣៨ ប្រការ
- ភពនៃសេចក្តីវិនាស (បរាភវសូត្រ)
- មូលដ្ឋានទិន្នន័យ រាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់ នៃ ព្រះរាជាណាចក្រកម្ពុជា
- ពាក្យសុំចូលរួមធម្មសិក្សានៅមជ្ឈមណ្ឌលធម្មលដ្ឋិកា
- អ្វីជាប្រវត្តិសាស្ត្រ?
- បណ្ណែ និង បច្ចេកទេសនៃការបំបៅកូនដោយទឹកដោះម្តាយ
- ជាតិស្រវឹង និង ការពិសាដោយមានការទទួលខុសត្រូវ
- អ្វីជាវិបស្សនា?
- ផាសុកភាពនៃការប្រើប្រាស់កុំព្យូទ័រ
- សិល្ប៍សាស្ត្រនៃការរស់នៅ
ប្រភេទ
ប័ណ្ណសារ
Meta
Category Archives: ជីវិត & របៀបរស់នៅ
មង្គល ៣៨ ប្រការ
ចុចតំណនេះដើម្បីអាន មង្គល ៣៨ ប្រការ ដកស្រង់ប្រែសម្រួលពីភាសាអង់គ្លេស – បទពាក្យ៨ យោបល់អ្នកនិពន្ធ ៖ នេះធម៌អនុវត្ត បរិស័ទប្រុសស្រី បានយល់សេចក្តីគាថាព្រះបរម ជាធម៌បដិបត្តិមិនមែនសូត្រផ្លុំ មង្គលឧត្តមកើតដោយសាច់ការ។ ព្រះបរមសាស្តាត្រាស់ឲ្យយើងធ្វើ មិនមែនទង្វើរបស់អាចារ្យ បាយសីស្រោយទឹក ចងខ្សែគាថា សូត្រមន្តសីមាមិនបានការទេ។ តុម្ហេហិ កិច្ចំ អាតាបំ បដិបត្តិក្លាខ្លាំងកុំនៅទំនេរ ខ្លួនអ្នកនេះហើយមិនមែនគេទេ ចូរគិតរិះរេឲ្យបានហ្មត់ចត់ ។ អក្ខាតារោ តថាគតា នេះជាគាថាព្រះសម្មាសម្ពុទ្ធ តថាគតប្រាប់ផ្លូវឲ្យអ្នកចេញផុត ពីមហាសមុទ្រទុក្ខអ្នកដើរខ្លួនឯង ។
Posted in ជីវិត & របៀបរស់នៅ
Leave a comment
ភពនៃសេចក្តីវិនាស (បរាភវសូត្រ)
ចុចតំណនេះដើម្បីអាន ភពនៃសេចក្តីវិនាស ដកស្រង់ចេញពីឯកសារ គិហិប្រតិបត្តិពិស្តារ – រៀបរៀងដោយ ភិក្ខុ វិសុទ្ធិញ្ញាណ រស់-កែវ បោះពុម្ពដោយ បណ្ណាគារ គឹម សេង ភព ឆ្នាំ១៩៦៦
Posted in ជីវិត & របៀបរស់នៅ
Leave a comment
ពាក្យសុំចូលរួមធម្មសិក្សានៅមជ្ឈមណ្ឌលធម្មលដ្ឋិកា
១. ពាក្យសុំចូលរួមធម្មសិក្សា/COURSE APPLICATION FORM ដើម្បីសុំចុះឈ្មោះចូលរួមធម្មសិក្សា សូមបំពេញទម្រង់ពាក្យសុំនេះ រួចផ្ញើទៅអាសយដ្ឋាន ឬ អ៊ីមែលខាងលើ ហើយរង់ចាំការជូនដំណឹង។ សូមឆ្លើយសំណួរទាំងអស់ឲ្យបានពេញលេញ។ ព័ត៌មាននេះនឹងរក្សាទុកជាសម្ងាត់បំផុត។ To apply for a place in the course, please complete the form, send or e-mail it to the above address and await notification. Please answer all questions fully. … Continue reading
Posted in ជីវិត & របៀបរស់នៅ
Leave a comment
បណ្ណែ និង បច្ចេកទេសនៃការបំបៅកូនដោយទឹកដោះម្តាយ
ហេតុអ្វីត្រូវបំបៅកូនដោយទឹកដោះម្តាយ? នាពេលបច្ចុប្បន្ន ម្តាយកាន់តែច្រើនឡើងៗ កំពុងបំបៅកូនរបស់ពួកគេដោយទឹកដោះម្តាយ។ នេះគឺជាជម្រើសតាមធម្មជាតិដែលផ្តល់ផលប្រយោជន៍ជាច្រើនដល់ទាំងអ្នក និង កូនរបស់អ្នក។ ការបំបៅកូនដោយទឹកដោះម្តាយពិតជាអស្ចារ្យ។ វាមិនត្រឹមតែរឹងចំណងទំនាក់ទំនងរវាងអ្នក និង កូនរបស់អ្នកទេ វាក៏ផ្តល់ផលប្រយោជន៍ជាច្រើនផងដែរ៖ មានតុល្យភាពអាហារបំប៉នដ៏ល្អឥតខ្ចោះដើម្បីជួយកូនរបស់អ្នកប្រឆាំងនឹងមេរោគឆ្លង ព្រមទាំងជំងឺកុមារទូទៅ មានភាពងាយស្រួល, តែងមាន និង បានផ្តល់ឲ្យក្នុងសីតុណ្ហភាពត្រឹមត្រូវ ជួយឲ្យស្បូនរបស់ម្តាយត្រឡប់ទៅលក្ខណៈមុនមានគភ៌របស់វា កាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ចំពោះម្តាយ សន្សំប្រាក់ ជាទូទៅ អ្នកបំបៅកូនអ្នកដោយទឹកដោះម្តាយយូរប៉ុណ្ណា អ្នក និង កូនរបស់អ្នកនឹងទទួលផលប្រយោជន៍បានច្រើនប៉ុណ្ណោះដែរ។ ការសិក្សាអំពីកុមារនៅសហរដ្ឋអាមេរិកផ្តល់យោបល់ឲ្យម្តាយទើបមានកូនដំបូងបំបៅកូនដោយទឹកដោះម្តាយយ៉ាងតិច ១ ឆ្នាំ និង យូរតាមតាមដែលអ្នកចង់ និង តាមតម្រូវការរបស់កូនអ្នក។ មិនថាអ្នកបញ្ចប់ការបំបៅកូនដោយទឹកដោះម្តាយក្នុងពេលពីរឆ្នាំ ឬ ពីរសប្តាហ៍ទេ មគ្គទេសក៍ខាងក្រោមនឹងជួយអ្នក និង កូនរបស់អ្នកឲ្យចាប់ផ្តើមវិធីបំបៅនេះ។ សូមចុចតំណនេះ … Continue reading
អ្វីជាវិបស្សនា?
វិបស្សនាជាបច្ចេកទេសកម្មដ្ឋានមួយក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា។ មនុស្សជាតិបានបាត់បង់បច្ចេកទេសនេះជាយូរឣង្វែងណាស់មកហើយ តែព្រះគោតមសម្មាសម្ពុទ្ធបានរកឃើញឡើងវិញកាលពីជាង ២៥០០ ឆ្នាំមុននេះ។ វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯង ដោយការពិនិត្យមើលខ្លួនឯង។ ជាដំបូង គេចាប់ពិនិត្យមើលដង្ហើមធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូល។ ដោយមានសតិដឹងយ៉ាងមុតនេះ គេពិនិត្យមើលធម្មជាតិផ្លាស់ប្តូររបស់កាយ និង ចិត្ត ហើយពិសោធឃើញសេចក្តីពិតសាកលនៃ ឣនិច្ចំ ទុក្ខំ និង ឣនត្តា។ ការសម្រេចនូវសេចក្តីពិតដោយសារការពិសោធន៍ផ្ទាល់នេះជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់។ មាគ៌ាទាំងមូល (ព្រះធម៌) ជាឱសថសាកលសម្រាប់ដោះស្រាយបញ្ហាសាកល ហើយគ្មានឣ្វីជាប់ទាក់ទងជាមួយនឹងសាសនា ឬ និកាយណាមួយឡើយ។ ដោយហេតុនេះ បច្ចេកទេសនេះឣាចយកមកបដិបត្តិបានជាទូទៅ ដោយសេរី នៅគ្រប់ទីកន្លែង គ្រប់ពេល ដោយគ្មានឣ្វីទាស់ខុសជាមួយពូជសាសន៍, វណ្ណ:, សាសនាណាមួយឡើយ ហើយទទួលប្រយោជន៍ល្អប្រសើរដូចគ្នាជាទូទៅ។ តើឣ្វីទៅដែលមិនមែនជាវិបស្សនា? វិបស្សនា … Continue reading
Posted in ជីវិត & របៀបរស់នៅ
Leave a comment
សិល្ប៍សាស្ត្រនៃការរស់នៅ
មនុស្សម្នាក់ៗសុទ្ធតែខំស្វែងរកសន្តិភាព និង សុខដុមរមនា ពីព្រោះគេចេះតែខ្វះសេចក្តីសុខនេះនៅក្នុងជីវភាពរស់នៅសព្វថ្ងៃ។ មានពេលខ្លះគេជួបប្រទះនឹងភាពឣន្ទះឣន្ទែង, សេចក្តីក្តៅក្រហាយ ភាពមិនស្រុះស្រួលគ្នា។ ហើយកាលណាគេរងទុក្ខ គេមិនរក្សាវាទុកសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ គេតែងតែចែកវាទៅឲ្យឣ្នកដទៃផងដែរ។ ទុក្ខនេះបានជ្រាបចូលទៅក្នុងបរិយាកាសនៅជុំវិញមនុស្សរងទុក្ខ។ មនុស្សគ្រប់គ្នាដែលចូលមកប្រាស្រ័យទាក់ទងនឹងមនុស្សនេះ នឹងប្រែទៅជាក្តៅក្រហាយ ទៅជាឣន្ទះឣន្ទែងដែរ។ របៀបរស់នៅបែបនេះពិតជាមិនត្រឹមត្រូវឡើយ។ មនុស្សម្នាក់ៗត្រូវតែរស់នៅដោយសន្តិភាព ជាមួយខ្លួនឯងផង ជាមួយឣ្នកឯទៀតផង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សលោកជាជនសង្គម គេត្រូវតែរស់នៅក្នុងសង្គម គេត្រូវរស់ និង ប្រាស្រ័យទាក់ទងជាមួយឣ្នកឯទៀត។ តើយើងត្រូវធ្វើដូចម្តេចដើម្បីរស់នៅដោយសន្តិភាព? តើយើងត្រូវធ្វើដូចម្តេច ដើម្បីស្ថិតនៅដោយសុខដុមរមនាជាមួយខ្លួនយើង ហើយរក្សាឲ្យមានសន្តិភាព និង សុខដុមរមនានៅជុំវិញខ្លួនយើងផង ដើម្បីឲ្យឣ្នកដទៃឣាចរស់នៅដោយសន្តិភាព និង សុខដុមរមនាផងដែរ? ដើម្បីរំដោះចេញពីទុក្ខ យើងត្រូវដឹងដើមហេតុជាមូលដ្ឋានរបស់ទុក្ខជាមុនសិន។ បើយើងសង្កេតមើលបញ្ហានេះដោយពិនិត្យពិច័យ វានឹងប្រែទៅជាច្បាស់ណាស់ថា កាលណាយើងចាប់ផ្តើមបង្កបង្កើតភាពឣកុសល ឬ កិលេសណាមួយនៅក្នុងចិត្ត … Continue reading
Posted in ជីវិត & របៀបរស់នៅ
1 Comment