-
ប្រកាសថ្មីៗ
- វិធីព្យាបាលរោគដោយទឹក (និពន្ធដោយ លីវ អាប៊ុន)
- មង្គល ៣៨ ប្រការ
- ភពនៃសេចក្តីវិនាស (បរាភវសូត្រ)
- មូលដ្ឋានទិន្នន័យ រាជធានី/ខេត្ត ក្រុង/ស្រុក/ខណ្ឌ ឃុំ/សង្កាត់ នៃ ព្រះរាជាណាចក្រកម្ពុជា
- ពាក្យសុំចូលរួមធម្មសិក្សានៅមជ្ឈមណ្ឌលធម្មលដ្ឋិកា
- អ្វីជាប្រវត្តិសាស្ត្រ?
- បណ្ណែ និង បច្ចេកទេសនៃការបំបៅកូនដោយទឹកដោះម្តាយ
- ជាតិស្រវឹង និង ការពិសាដោយមានការទទួលខុសត្រូវ
- អ្វីជាវិបស្សនា?
- ផាសុកភាពនៃការប្រើប្រាស់កុំព្យូទ័រ
- សិល្ប៍សាស្ត្រនៃការរស់នៅ
ប្រភេទ
ប័ណ្ណសារ
Meta
Category Archives: ការសិក្សា & ប្រវត្តិសាស្ត្រ
អ្វីជាប្រវត្តិសាស្ត្រ?
ផ្នែកទី ១៖ ការសិក្សាប្រវត្តិសាស្ត្រ ការសិក្សាអំពីអតីតកាល ប្រវត្តិសាស្ត្រគឺជាការសិក្សាអំពីអតីតកាលដើម្បីយល់អំពីវប្បធម៌របស់មនុស្ស។ វប្បធម៌គឺជាចំណេះដឹង ជំនឿ ប្រពៃណី និងជាតម្លៃរបស់មនុស្សមួយក្រុម។ ប្រវត្តិវិទូគឺជាអ្នកសិក្សាប្រវត្តិសាស្ត្រ។ ប្រវត្តិវិទូមានចំណាប់អារម្មណ៍និងចង់ដឹងអំពីរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្ស ព្រមទាំងមូលហេតុដែលពួកគេបានធ្វើនូវអ្វីៗដែលពួកគេបានធ្វើ។ ពួកគេចង់សិក្សាអំពីបញ្ហានានាដែលមនុស្សបានជួបប្រទះនិងរបៀបស្វែងរកដំណោះស្រាយ។ ការសិក្សាអំពីអតីតកាលគឺផ្អែកទៅលើអ្វីដែលមនុស្សបានបន្សល់ទុកដែលគេហៅថា “បុរាណវិទ្យា”។ បុរាណវិទូរុករកទីកន្លែងជាច្រើនដែលមនុស្សធ្លាប់បានរស់នៅ ធ្វើការ និងបានវាយប្រយុទ្ធគ្នា។ ពួកគេពិនិត្យនូវរបស់របរដែលមនុស្សបានបន្សល់ទុកនៅទីកន្លែងទាំងនេះ ដើម្បីសិក្សាថាតើរបស់របរទាំងអស់នោះអាចប្រាប់ពីអតីតកាលបានយ៉ាងដូចម្តេច។ ការយល់ដឹងតាមរយៈប្រវត្តិសាស្ត្រ ការដឹងអំពីអតីតកាលអាចជួយឲ្យអ្នកយល់ដឹងអំពីពិភពលោកបច្ចុប្បន្ន។ ប្រវត្តិសាស្ត្រក៏អាចបង្រៀនអ្នកអំពីខ្លួនអ្នកផ្ទាល់ផងដែរ។ ចុះបើអ្នកពុំបានយល់អំពីអតីតកាលខ្លួនឯងវិញ? អ្នកមិនបានដឹងនូវអ្វីដែលធ្វើឲ្យអ្នកមានមោទនភាពអំពីខ្លួនរបស់អ្នកផ្ទាល់ឡើយ។ អ្នកមិនបានដឹងថាតើកំហុសអ្វីដែលអ្នកមិនគួរឲ្យកើតមានជាថ្មីម្តងទៀត។ ប្រវត្តិសាស្ត្រមានសារៈសំខាន់សម្រាប់ក្រុមនានា។ តើមានអ្វីកើតឡើង បើប្រទេសមួយចំនួនមិនមានកំណត់ត្រាអំពីអតីតកាលរបស់គេ? ប្រជាជននឹងមិនចងចាំនូវជោគជ័យឬសោកនាដកម្មពីជាតិរបស់គេឡើយ។ ប្រវត្តិសាស្ត្រកំណត់រូបរាងអត្តសញ្ញាណរបស់យើងនិងបង្រៀនយើងអំពីគុណតម្លៃដែលយើងមានរួមគ្នា។ ប្រវត្តិសាស្ត្រក៏បង្រៀនអំពីវប្បធម៌ដែលមិនទំនងជារបស់អ្នកផ្ទាល់ផងដែរ។ ការសិក្សាអំពីប្រវត្តិរបស់មនុស្សផ្សេងអាចជួយអ្នកឲ្យមានការគោរពនិងយល់អំពីគំនិតយោបល់ផ្សេងៗគ្នា។ អ្នកក៏នឹងសិក្សាដើម្បីយល់ផងដែរអំពីរបៀបដែលព្រឹត្តិការណ៍បច្ចុប្បន្នត្រូវបានកំណត់រូបរាងដោយព្រឹត្តិការណ៍ពីអតីតកាល។ ប្រវត្តិសាស្ត្រលើកទឹកចិត្តអ្នកឲ្យសួរសំណួរសំខាន់ៗជាច្រើន។ ការប្រើប្រាស់តម្រុយ យើងសិក្សាអំពីប្រវត្តិសាស្ត្រពីប្រភពផ្សេងៗគ្នា។ ផូស៊ីល ដូចជាឆ្អឹង ឬក៏ស្នាមដានជើងដែលបានរក្សាទុកនៅលើថ្មផ្តល់ឲ្យយើងនូវតម្រុយពីជីវិតដែលមានជាយូរលង់កន្លងមក។ … Continue reading
Posted in ការសិក្សា & ប្រវត្តិសាស្ត្រ
1 Comment