មគ្គទេសក៍នេះពណ៌នាអំពីការរៀបចំកន្លែងធ្វើការ, ឥរិយាបទ ព្រមទាំងទម្លាប់សុខភាព និង ការងារដ៏ត្រឹមត្រូវសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ។
វាអាចមានហានិភ័យនៃការបង្ករបួសដល់រាងកាយយ៉ាងធ្ងន់ធ្ងរពីការធ្វើការនៅកន្លែងធ្វើការមានកុំព្យូទ័ររបស់អ្នក។ អាន និង ធ្វើតាមយោបល់នៅក្នុងមគ្គទេសក៍ផាសុកភាពនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការរងរបួសឲ្យកាន់តែទាប និង ដើម្បីបង្កើនផាសុកភាពរបស់អ្នក។
ការសិក្សាមួយចំនួនបានស្នើឡើងថា ការវាយអក្សរក្នុងអំឡុងពេលយូរ, ការរៀបចំកន្លែងធ្វើការមិនបានត្រឹមត្រូវ, ទម្លាប់ធ្វើការមិនត្រឹមត្រូវ, ស្ថានភាពការងារ និង ទំនាក់ទំនងប្រកបដោយភាពតប់ប្រមល់ ឬ បញ្ហាសុខភាពផ្ទាល់ខ្លួនរបស់អ្នក អាចជាប់ពាក់ព័ន្ធនឹងការរងរបួស។ របួសទាំងនេះអាចរួមមាន រោគសញ្ញាឈឺសន្លាក់ឆ្អឹងកដៃ, ជំងឺរលាកសរសៃពួរ, ជំងឺរលាកស្រោមសរសៃពួរ ព្រមទាំងជំងឺសាច់ដុំ និង ឆ្អឹងផ្សេងទៀត។
រោគសញ្ញាឲ្យប្រុងប្រយ័ត្ននៃជំងឺទាំងនេះអាចកើតឡើងលើប្រអប់ដៃ, កដៃ, ដៃ, ស្មា, ក ឬ ខ្នង និង អាចរួមមាន៖
- ស្ពឹក, រលាក ឬ ស្កៀប
- ចុកចាប់, ឈឺ ឬ ឆាប់ឈឺ
- ឈឺចាប់, ឈឺខ្ទោកៗ ឬ ហើម
- តឹង ឬ ណែន
- ខ្សោយ ឬ ត្រជាក់
រោគសញ្ញាទាំងនេះអាចកើតឡើងក្នុងពេលវាយអក្សរ, ខណៈពេលប្រើម៉ៅស៍ ឬ នៅពេលផ្សេងទៀត ដែលមិនបានប្រើប្រអប់ដៃធ្វើការ រួមទាំងក្នុងអំឡុងពេលយប់ នៅពេលដែលរោគសញ្ញាទាំងនេះអាចដាស់អ្នក។ បើអ្នកធ្លាប់មានរោគសញ្ញាទាំងនេះ ឬ ការឈឺចាប់នៅតែបន្ត ឬក៏កើតឡើងផ្ទួនៗ ឬ អផាសុកភាព ដែលអ្នកគិតថាអាចជាប់ពាក់ព័ន្ធនឹងការប្រើ
កុំព្យូទ័រ អ្នកគួរពិគ្រោះភ្លាមៗជាមួយគ្រូពេទ្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយបើមាន សូមប្រឹក្សានៅផ្នែកសុខភាព និង សុវត្ថិភាពរបស់ក្រុមហ៊ុនអ្នក។ ការធ្វើរោគវិនិច្ឆយ និង ការព្យាបាលដ៏ត្រឹមត្រូវលើបញ្ហានោះកាន់តែឆាប់ វាមានឱកាសវិវត្តទៅកាន់ស្ថានភាពពិការកាន់តែទាប។
ទំព័រខាងក្រោមពណ៌នាអំពីការរៀបចំកន្លែងធ្វើការ, ឥរិយាបទត្រឹមត្រូវ ព្រមទាំងសុខភាព និង ទម្លាប់ការងារសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ។ លើសពីនេះ មគ្គទេសក៍នេះមានព័ត៌មានសុវត្ថិភាពផលិតផលដែលអនុវត្តចំពោះផលិតផល HP ទាំងអស់។
សូមចុចលើតំណនេះ Comfort Guide និង អានមគ្គទេសក៍ពេញលេញ។